សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង ១០០គីឡូក្រាម និងចាប់ខ្លួនជនជាតិ ម៉ុងតាញ៉ា សញ្ជាតិថៃ ចំនួន២នាក់    

ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀនបានធ្វើការបង្ហាញមុខឧក្រិដ្ឋជន គ្រឿងញៀនចំនួន ២នាក់ រួមទាំងថ្នាំញៀនជាង ១០០គីឡូក្រាម កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។                       កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បាន ធ្វើការបង្ក្រាបករណី គ្រឿង ញៀនជាង ១០០គីឡូក្រាម និងឃាត់ជនសង្ស័យចំនួន ២នាក់ ជាជនជាតិ ម៉ុងតាញ៉ា សញ្ជាតិ ថៃ ចំនួន ២នាក់។

  

យោងតាមរបាយការណ៍របស់សមមត្ថកិច្ចជំនាញបានឲ្យដឹងថា ការបង្ក្រាបនេះ បាន ធ្វើ ឡើងកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ និងលោកឧត្តមសេនីយ៍ត្រី ហៀង ធារ៉ា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងដោយមានការដឹកនាំសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ការបង្ក្រាបនេះ បាន ធ្វើឡើងនៅទីតាំងបីផ្សេងគ្នា ដោយទីតាំង១. នៅចំណុចផ្លូវលំ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ ស៊ែរហឺរ ថាណាត់ ភេទ ប្រុស ជនជាតិ ម៉ុងតាញ៉ា សញ្ជាតិ ថៃ និងចាប់យកវត្ថុតាង គ្រឿងញៀនរួមមាន៖ កញ្ចប់រូបតែពណ៌មាសចំនួន ១០ដុំ។

ទីតាំងទី២. នៅផ្ទះលេខ ៣៥០ ភូមិក្រាំងដូនតី សង្កាត់ចោមចៅ ២ ខណ្ឌពោធិសែនជ័យ ឆែករកឃើញវត្ថុតាងសារធាតិញៀន ៖ កញ្ចប់រូបតែពណ៌មាស ចំនួន ៩ដុំធំ , កញ្ចប់រុំស្កត់ពណ៌ទឹកប្រាក់ ចំនួន ១ដុំធំ និងទីតាំងទី៣. នៅផ្ទះលេខ ២BC ផ្លូវលេខ ១០៧ ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ឈ្មោះ ស៊ែហឺរ  សោមឆាយ រកឃើញវត្ថុតាងសារធាតុញៀន ៖ កញ្ចប់រូបតែពណ៌មាសចំនួន ៥៦ដុំធំ និងកញ្ចប់ស្លឹកតែពណ៌បៃតង ចំនួន ៤២ដុំធំ៕

   

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២