ក្រុមហ៊ុន KHOU TOWER គ្រោងបោះទុនជាង ៨៤លានដុល្លារដើម្បីសាងសង់សណ្ឋាគារកម្រិតផ្កាយ៥មួយ នៅចំកណ្តាលរាជធានីភ្នំពេញ

ក្រុមហ៊ុន“KHOU TOWER CO., LTD”មានគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារកម្រិតផ្កាយ ៥ ដែលមានបន្ទប់ចំនួន ២៣៧បន្ទប់ ។សណ្ឋាគារកម្រិតផ្កាយ៥នេះ គេគ្រោងសាងសង់ និងវិនិយោគនៅត្រង់ចំណុចកាច់ជ្រុងមហាវិថីព្រះមុនីវង្ស (៩៣) កែងផ្លូវលេខ ៨៨ និងលេខ ៧៥ ភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


ជាមួយនឹងគម្រោងវិនិយោគសណ្ឋាគារកម្រិតផ្កាយ៥នេះ ក្រុមហ៊ុនគ្រោងបោះទុនវិនិយោគប្រមាណជា ៨៤,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារជូនពលរដ្ឋធ្វើបានចំនួន ៨៥៥កន្លែង។នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC).

នេះគឺជាគម្រោងសាងសង់សណ្ឋាគារថ្មីមួយទៀត នៅចំកណ្តាលរាជធានីភ្នំពេញ ដែលបានបង្ហាញពីការអភិវឌ្ឍន៍រីកចម្រើនលើវិស័យអចលនៈទ្រព្យ និងវិស័យទេសចរណ៍នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២