សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើងប្រុស ស្រីចំនួន ២២នាក់ ករណីប្រើអំពើហិង្សា និងលេងល្បែងស៊ីសងដោយខុសច្បាប់

កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានបើកកិច្ចប្រតិបត្តិការឃាត់ខ្លួនក្រុមក្មេងទំនើងប្រុស ស្រីចំនួន ២២នាក់ ដែលបង្កការផឹកស៊ីអនាធិបតេយ្យលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរ) និងបង្កទំនាស់ឈ្លោះប្រកែកគ្នា ស្ថិតនៅចំណុចសួនច្បារមាត់ទន្លេ ម្ដុំសណ្ឋាគារសុខាភ្នំពេញ ក្រុមទី៩ ផ្លូវទន្លេសាប ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកាលពីវេលាម៉ោង១ រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០២៣។

នៅក្នុងប្រតិបត្តិការបង្ក្រាប និងចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងនោះគឺមានការឃាត់ខ្លួនករណីហិង្សាចំនួន ៨នាក់ និងករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរនៅលើសួនច្បារសាធារណៈ) ឃាត់ខ្លួនបានចំនួន ១៤នាក់ ក្នុងនោះមានស្រី០៤នាក់ផងដែរ។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំងនោះ  កម្លាំងសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ និងធ្វើសាវតាជាតិគ្រប់គ្រងទុកជាក្រុមក្មេងទំនើង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២