មើលមុខចោរកាច់សោករម៉ូតូយ៉ាងសកម្មក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ តែពេលនេះសមត្ថកិច្ចបង្ក្រាបបានហើយ

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានបើកម៉ូតូប្រដេញ តាមចាប់ជនសង្ស័យកាច់សោករម៉ូតូ ២នាក់ ពីចំណុចរង្វង់កាំកូស៊ីតធី ផ្លូវ៥៩៨ ក្រុមទី១១ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ​ និងឃាត់ខ្លួនបាន នៅសង្កាត់បឹងកក់២ កាលពីម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២៣។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យ ទាំង០២នាក់ មាន​ឈ្មោះ​ ចាន់ ពិសិទ្ធិ អាយុ២២ឆ្នាំ ​មុខរបរ​ សន្តិសុខ មានទីលំនៅផ្ទះលេខ០៣៥ ផ្លូវលំ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន) និងឈ្មោះ រិទ្ធ ហេង អាយុ២៥ឆាំ្ន មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាគូ សង្កាត់បាគូ ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។ សំភារៈដែលសមត្ថកិច្ច ​ដកហូតបានរួមមាន៖ សោរខ្សៀលេខ៨ចំនួន​០១។ ដែកសំប៉ែតចុងស្រូច ចំនួន​០១។ ម៉ូតូ០១គ្រឿង និង ទូរសព្ទដៃ១គឿង។

លោក ហ៊ាង ថារ៉េត បានបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក suzuki nex ពណ៌ស គោលបំណងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពេលជនសង្ស័យជិះមកដល់ចំណុចខាងលើ ក៏ជួបកំលាំងសមត្ថកិច្ចល្បាតសង្ស័យត្រួតពិនិត្យឆែកឆេររកឃើញដែកសំប៉ែតចុងស្រួច (សោអក្សរT) ឧបករណ៍សម្រាប់ឆ្កឹះសោរម៉ូតូ នៅក្នុងហោប៉ៅខោជនសង្ស័យឈ្មោះ ចាន់ ពិសិដ្ឋ ដែលលាក់នៅក្នុងហោប៉ៅខោផ្នែកខាងឆ្វេង នៅពេលកំពុងបើកម៉ូតូប្រដេញឃាត់ខ្លួនជនសង្ស័យ បានយកសោរ គប់ មកលើសមត្ថកិច្ចទៀតផង។

បន្ទាប់ពីឃាត់ខ្លួជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចយើងនាំមកអធិការដ្ឋានខណ្ឌឫស្សីកែវដើម្បីសាកសួរចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២