ចាន់វឌ្ឍនាការ ប្តេជ្ញាកែប្រែប្រវត្តិសាស្ត្រដើម្បីអ្នកគាំទ្របាល់ទាត់កម្ពុជា

ភ្នំពេញ ៖ គ្រាប់ពេជ្រកម្ពុជាកីឡាករបាល់ទាត់ដ៏ឆ្នើម ចាន់ វឌ្ឍនាការ បានប្ដេជ្ញាចិត្តនឹងកែប្រែប្រវត្តិសាស្ត្រសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជានៅក្នុងពេលឆាប់ៗខាងមុខនេះ។

កីឡាករឆ្នើមរូបនេះបាននិយាយថា «វាជាការត្រៀមខ្លួនដ៏ល្អសម្រាប់ខ្ញុំនឹងក្រុមទាំងមូល សម្រាប់ការប្រកួតថ្ងៃខាងមុខនេះ យើងត្រូវប្រកួតបែបក្រុមដែលយើងមិនដែលឈ្នះក្នុង៥ប្រកួតចុងក្រោយ វាជាពេលវេលាល្អសម្រាប់ពួកយើងក្នុងការកែប្រែប្រវត្តិសាស្រ្ត ការតាំងចិត្តមិនបោះបង់ » ។

សូមជម្រាបផងដែរថា ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបាល់ទាត់បឹងកេត ហើយក៏ជាខ្សែប្រយុទ្ធ ដែលតែងតែរកគ្រាប់បាល់ជូនក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារូបនេះ ត្រូវបានកោះហៅឲ្យចូលរួមជាមួយនឹងក្រុមជម្រើសជាតិជាថ្មីម្ដងទៀតក្រោយពីរូបគេអាក់ខានរយៈពេលយូរដោយសារតែបញ្ហាដល់របួស។

កីឡាកររូបនេះនឹងចូលរួមជាមួយនឹងជម្រើសជាតិកម្ពុជាក្នុងការប្រកួតនៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង៧ នាទីយប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងជំនួបការប្រកួតអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយនឹងក្រុមជម្រើសជាតិហុងកុង ៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២