សមត្ថកិច្ចជំនាញបង្ក្រាបស៊ុតមាន់ជាង២ម៉ឺនគ្រាប់ដឹកមកពីប្រទេសវៀតណាមដោយខុសច្បាប់ បម្រុងយកទៅលក់ចែកចាយនៅទីក្រុងភ្នំពេញ

ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឃាតរថយន្តចំនួន១គ្រឿងម៉ាកSSANGYONG ISTANA ពាក់ស្លាកលេខភ្នំពេញ២AY-2450 ដឹកស៊ុតមាន់ចំនួន ២១០០០គ្រាប់ មកពីប្រទេសវៀតណាម តាមច្រកត្នោត ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

រថយន្តមួយគ្រឿងដឹកស៊ុតមាន់មកពីប្រទេសវៀតណាមនេះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការបង្ក្រាបបាននៅវេលម៉ោង១១ និង៤៥ នាទីនា ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។បន្ទាប់ពីបង្ក្រាបបាន ក្រុមការងារបាននាំយកវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ប្រភព៖ Sarath Hun

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២