ក្រុមក្មេងទំនើង៤៦នាក់បើកម៉ូតូអុកឡុកក្នុងក្រុងបាត់ដំបងយ៉ាងអនាធិបតេយ្យត្រូវបានសមត្ថកិច្ចចាប់យកទៅដុសក្អែល ក្នុងនោះមួយចំនួនមានសារធាតុញៀនផងដែរ

ក្រុមក្មេងទំនើងប្រុស ស្រីចំនួន៤៦នាក់ត្រូវបានសមត្ថកិច្ចន​គរបាលនាំយកទៅសួរនាំនៅស្នងការដ្ឋាន​នគ​រ​បាលខេត្តបាត់ដំបង បន្ទាប់ពីក្រុម ទីទុ​យរាត្រីចរនេះ ប្រមូលផ្តុំគ្នាជាក្រុម​ជិះម៉ូតូយ៉ាងអនាធិបតេយ្យ ព​ពាក់ពពូននៅក្នុងក្រុងបាត់ដំបង។

ប្រតិបត្តិការបង្ក្រាបក្មេងទំនើងប្រុស ស្រីមួយហ្វូងធំនេះត្រូវបានធ្វើឡើងក្រោមបទ​បញ្ជារបស់លោកឧត្តម​សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ បន្ទាប់ពីលោកបានចេញ​បញ្ជាយ៉ាងហ្មឹងម៉ាត់កាលពីថ្ងៃទី​៨ខែ​កញ្ញាឆ្នាំ២០២៣​កន្លងទៅនេះ​និង​ ដោ​យ​មាន​ការ​សម្របសម្រួល​លើ​នី​តិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះ​រាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំ​បូង​ខេត្តបា​ត់ដំបងផងនោះ​ ។

នាវេលាម៉ោង​០២ និង៣៧នាទីរំ​លងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០​២៣ ដោយក្នុងនោះ សមត្ថកិច្ចផែនការងារនគរ​បា​លព្រហ្មទណ្ឌ​ ដែលមានលោកឧត្តមសេ​នីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ជាស្នងការ​រងទទួលផែន​ ក្នុងនោះលោកវរសេនីយ​ឯក​ ឈឿង​ គឹមសុង​ ស្នង​ការរងដឹកនាំកា​រិ​យាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិត​ស្រាល​ មានលោ​កវរសេនី​យ៍ឯក​ ចៀក​ ផានិន​ ជា​នា​យការិ​យាល័យ​ដឹកនាំកម្លាំងស​ហ​ការជាមួយកម្លាំ​ង​នគរបាលក្រុ​ងបាត់​ដំបងដែល​មានលោកវរសេ​នីយ៍ឯក​ ពេជ្រ​ សារ៉ែន​ ជាអធិការ​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ ប្រមូលផ្ដុំ​ បង្កភាព​អនា​ធិបតេយ្យ​ ០១​ ករណី​ និង​បាន​ធ្វើការ​នាំខ្លួន​ក្មេង​ៗទាំងនោះ​ចំនួន​៤៦​ នាក់​ ទៅកាន់​ស្នងការដ្ឋាន​ដើម្បីសាកសួរ​ ខណៈ​ដែលក្មេងៗទាំងនេះ​ ប្រមូ​លផ្តុំគ្នា​យ៉ាងពពាក់ពពូនតាមទីសាធារណៈ។

ក្រោយពីការសាកសួរសមត្ថកិច្ចបាន​ធ្វើតេស្ត​ទឹក​នោមស្វែងរក​សារធាតុ​ញៀន​ក្នុង​នោះ​មាន​ ក្មេងៗ​ចំនួន​ ១៥​ នាក់​ មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួនផងដែរ​។ចំពោះក្មេងៗ​ដែល​មាន​ផ្ទុក​សារធាតុ​ញៀន​សមត្ថកិច្ចបាន​បញ្ជូន​ទៅ​ការិ​យាល័យ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​ចាត់ការ​បន្ត​ ។ចំណែក​ក្មេង​ៗដែល​ជិះ​ម៉ូតូ​បង្កភាព​អនាណាធិបតេយ្យ​ និង​ ខុស​លក្ខណៈ​បច្ចេកទេស​ បាន​ប្រគល់​ឱ្យ​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ចាត់ការបន្ត​ និង​ក្មេង​ៗ​ដែល​មិន​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​​បាន​ធ្វើការ​អប់រំ​ឱ្យ​អាណាព្យាបាល​មក​ធានាយក​ទៅ​លំនៅឋាន​វិញ​ ។

គួរបញ្ជាក់ផងដែរថា នៅក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើងនេះ សមត្ថកិច្ចដកហូតបានវត្ថុតាង​ម៉ូតូ​ចំនួន​ ២២​ គ្រឿង​ បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ចាត់ការ​បន្ត​តាម​នីតិវិធី៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២