កណ្តាប់ដៃផ្តាច់ព្រលឹងរបស់ ធឿន ធារ៉ា បានធ្វើឲ្យកីឡាករជើងខ្លាំងមកពីបេឡារូសដួលស.ន្ល.ប់ដេកស្តូកស្តឹងនៅលើសង្វៀនក្នុងទឹកទី២(មានវីដេអូ)

ភ្នំពេញ ៖ នៅលើសង្វៀនប្រកួតកាលពីម្សិលមិញនេះ អ្នកលេងពូថៅដៃកម្ពុជា ធឿន ធារ៉ា ប៉ះជាមួយនឹងកីឡាករ នីហ្គីតា មកពីប្រទេសបេឡារូស ក្នុងការប្រកួតគូមិត្តភាពអន្តរជាតិ បានទាក់ទាញនូវចំណាប់អារម្មណ៍មហាជនដែលស្នេហាវិស័យកីឡាប្រដាល់គុនយ៉ាងខ្លាំង ជាពិសេសអ្នកមកទស្សនាសង្វៀន នៅស្ថានីយទូរទស្សន៍ថោនផ្ទាល់បាននាំគ្នាស្រែកហ៊ោកញ្ជ្រៀងឡើងកងរំពងកក្រើកពេញស្ថានីយទូរទស្សន៍តែម្តង។

កាលពីថ្ងៃអាទិត្យទី ១០ ខែកញ្ញាឆ្នាំ ២០២៣ម្សិលម៉ិញនេះ អ្នកលេងពូថៅដៃ ធឿន ធារ៉ា ដែលជាកូនសិស្សរបស់កំពូលអ្នកប្រដាល់គុនខ្មែរលោក អេ ភូថង បានប្រើរយៈពេលយ៉ាងខ្លីបំផុត ដើម្បីផ្តួលដៃគូប្រកួតរបស់ខ្លួន កីឡាករនីហ្គីតា ដែលជាកីឡាករជើងខ្លាំងមកពីប្រទេសបេឡារូសឲ្យសន្លប់ស្ដូដេកកស្ដឹង ដោយការប្រើប្រាស់កណ្ដាប់ដៃសជ័យ ត្រឹមទឹកទី២ ។

មួយដៃពេញរបស់កីឡាករជើងខ្លាំងគុនខ្មែររូបនេះ បានធ្វើឲ្យកីឡាករអន្តរជាតិមកពីប្រទេសបេឡារូស មិនអាចបន្តការប្រកួតបានដោយលោកអាជ្ញាកណ្ដាលបានរាប់ដល់១០ ប៉ុន្តែកីឡាករអន្តរជាតិរូបនោះហាក់បីដូចជាមិនទាន់ដឹងខ្លួននៅឡើយ ដោយសារតែកណ្ដាប់ដៃធ្ងន់ៗរបស់ធឿន ធារ៉ា ចូលពេញផ្ទៃមុខរបស់គេ។

ក្រោយពីបញ្ចប់ការប្រកួតកីឡាករនីហ្គីតា ដែលមកពីប្រទេសបេឡារូស ហាក់បីដូចជាមិនអស់ចិត្តមើលទៅចង់ជួបប្រកួតសងសឹកជាមួយនឹងធារ៉ាជាថ្មីម្ដងទៀត។ ហើយក្នុងនោះអ្នកគាំទ្រក៏មានការគាំទ្រឲ្យមានការប្រកួតសងសឹកម្ដងទៀតផងដែរ មើលតាមមតិ និងការខំមិនជាច្រើនលើបណ្ដាញសង្គម ។

សូមជម្រាបផងដែរថា កីឡាករជើងខ្លាំងធឿន ធារ៉ា ជាកីឡាករមួយរូបដែលតែងតែប្រកួតឈ្នះនៅលើសង្វៀនប្រកួត មិនថាប្រកួតតូច ឬមួយក៏ប្រកួតលំដាប់អន្តរជាតិនោះទេ គឺរូបគេមិនធ្វើឱ្យមហាជនដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរខកបំណងឡើយ។ ធឿន ធារ៉ា ហាក់បីដូចជាទទួលបានសន្ទុះគាំទ្រច្រើនពីមហាជនកម្ពុជាទាំងក្នុងប្រទេស និងក្រៅប្រទេស ក្រោយពីរូបគេទទួលបានជោគជ័យនៅលើសង្វៀនប្រកួតលំដាប់អន្តរជាតិ ជាពិសេសនៅលើសង្វៀនថោននេះតែម្តង ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២