ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍ TOWN FULL HDTV ជាស្ថានីយទូរទស្សន៍ក្នុងស្រុកមួយឈានមុខគេ ក្នុងការបង្កើតមហាព្រឹត្តិការណ៍គុនខ្មែរជាច្រើនសង្វៀនទទួលបានជោគជ័យជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្នុងប្រទេស និងក្រៅប្រទេស។ជាមួយគ្នានេះ អ្វីដែលកាន់តែប្លែក និងកាន់តែអស្ចារ្យបន្ថែមទៀតនោះ ថោននឹងបង្កើតនូវមហាព្រឹត្តិការណ៍ដ៏សម្បើមអស្ចារ្យលំដាប់ថ្នាក់ពិភពលោកថ្មីមួយទៀត ដែលមានឈ្មោះថា «សេនាគុនខ្មែរយ័ន្ត៨ទិស»។ហើយមហាព្រឹត្តិការណ៍ដ៏អស្ចារ្យគ្មានពីរនេះនឹងប្រព្រឹត្តទៅនាចុងខែនេះតែម្តង ដូច្នេះរងចាំមើលទាំងអស់គ្នាថាតើប្លែក និងអស្ចារ្យយ៉ាងណា សម្រាប់វិស័យកីឡាគុនខ្មែររបស់យើង?។

ការបង្កើតមហាព្រឹត្តិការណ៍ថ្មី ហើយដាក់ឈ្មោះថា«សេនាគុនខ្មែរយ័ន្ត ៨ ទិស»នេះឡើង គឺដើម្បីយកកីឡាករចំនួន ៨ រូបតំណាងឲ្យទិសទាំងប្រាំបី មានដូចជាទិសឧត្តរ , ទិសឥ្ឍសាន, ទិសបូព៌ា , ទិសអាគ្នេយ៍, ទិសទក្សិណ, ទិសនិរតី, ទិសបស្ចឹម, និងទិសពាយព្យ ជាដើម ។

កីឡាករទាំងនោះនឹងឡើងមកប្រកួតតតាំងប្តូរកណ្ដាប់ដៃ កែងឆេះ ជង្គង់ហោះ នៅលើសង្វៀន ៨ទិស ដែលមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា ត្រូវបានរៀបចំឡើងដោយស្ថានីយទូរទស្សន៍ថោន រួមសហការជាមួយនឹងភេសជ្ជៈប៉ូវកម្លាំងវើក។ ហើយកម្មវិធីដ៏ធំសម្បើមមួយនេះ អាចនឹងរៀបចំយ៉ាងទូលំទូលាយសម្រាប់បងប្អូនអ្នកគាំទ្រវិស័យកីឡាគុនខ្មែរ រង់ចាំមើលទាំងអស់គ្នាថាតើនឹងមានអ្វីកើតឡើង សម្រាប់គុនខ្មែរនាចុងខែនេះ។

សូមជម្រាបផងដែរថា មហាព្រឹត្តិការណ៍ដ៏អស្ចារ្យគ្មានពីរនៅក្នុងព្រះរាជាណាចក្រកម្ពុជានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣នេះ កម្មវិធីចាប់ផ្តើមពីម៉ោង ៧ យប់តទៅ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន,ផេក Town Full HDTV, TOWN SPORTS និង ហ្វេសបុកផេក Wurkz Energy Drink ផងដែរ ៕

ដោយ៖ វិកគី

