មន្ត្រីដែលគាំទ្រដោយរុស្សីបាននិយាយថា មនុស្សចំនួន២៤នាក់ បានរងរបួសក្នុងការវាយប្រហារដោយមីស៊ីលលើកំពង់ផែ Crimean

ការវាយប្រហារដោយមីស៊ីលទៅលើកន្លែងផលិតកប៉ាល់មួយកន្លែងក្នុងទីក្រុង Sevastopol នៅ Crimean នាព្រឹកថ្ងៃពុធនេះ បានធ្វើឱ្យមនុស្សចំនួន ២៤នាក់រងរបួស។ នេះបើយោងតាមអភិបាលក្រុងដែលគាំទ្រដោយរុស្ស៊ីលោក Mikhail Razvozhaev ។

លោក Razvozhaev បាននិយាយនៅក្នុងសារបង្ហោះនៅលើ Telegram ថា Sevastopol ត្រូវបានវាយប្រហារដោយសត្រូវរបស់យើង… ព័ត៌មានបឋមបង្ហាញថា ភ្លើងគឺបណ្តាលមកពីការវាយប្រហារដោយកាំជ្រួច ។Razvozhaev បានបង្ហោះការអាប់ដេតភ្លាមៗបន្ទាប់ពីបានទៅដល់កន្លែងកើតហេតុ ដោយលោកនិយាយថា មនុស្សចំនួន ២4 នាក់ ស្ថិតក្នុងស្ថានភាពរងរបួសស្រាល ដោយសារការវាយប្រហារនេះ។

ហើយថា ការ​វាយ​ប្រហារ​បាន​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ ហើយ​ទីតាំង​នោះ​មិន​មែន​ជា​កន្លែង​ជន​ស៊ីវិល​ទេ។

គ្រីមៀត្រូវបានបញ្ចូលដោយខុសច្បាប់ ដោយរុស្ស៊ីក្នុងឆ្នាំ 2014 ហើយត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាផ្នែកមួយរបស់អ៊ុយក្រែន។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្តេជ្ញាថានឹងរំដោះ ទឹកដីទាំងអស់របស់ប្រទេស រួមទាំងឧបទ្វីបគ្រីមៀដែលត្រូវបានកាន់កាប់រុស្សីផងដែរ។

កំពង់ផែដ៏សំខាន់មួយ និងជាមូលដ្ឋានទ័ពជើងទឹកដ៏សំខាន់សម្រាប់កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី Sevastopol គឺជាទីតាំងនៃការវាយប្រហារជាច្រើនលើក ដែលសង្ស័យថា ជាទង្វើរបស់អ៊ុយក្រែន៕

ប្រភព៖ CNN

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២