សមត្ថកិច្ចខេត្តបាត់ដំបងបង្រ្កាបករណីជួញដូរគ្រឿងញៀនមួយករណីឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ​និងវត្ថុតាងមួយចំនួន

សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ០១ករណី ក្នុងបទល្មើស ជាក់ស្តែង និងឃាត់ ខ្លួន ជនសង្ស័យបាន ចំនួន០២នាក់ នៅចំណុចភូមិអង់សង្កាត់អូរចារក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីវេលាម៉ោង១៧ និង១៥នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ។

ការចុះប្រតិបត្តិការបង្ក្រាបនេះគឺអនុវត្តតាមយោបល់ ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង លោក វរសេ នីយ៍ឯក សុខ និមល ស្នងការរងផែន​ការ​ងារប្រឆាំងគ្រៀងញៀន លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងក្នុងការិយាល័យចុះប្រតិបត្តិការបង្ក្រាបផ្ទាល់។

 

ជនសង្ស័យចំនួន០២នាក់ ដែលសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួននោះគឺទី១ ឈ្មោះជា ស្រស់ ហៅ តឿ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំ​នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ ដំបងខេត្តបាត់​ដំ​បង និងទី២ឈ្មោះ ញឹប សីហា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុង បាត់ដំបង ខេត្តបាត់ដំបង ។

**វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៤ថង់ ទម្ងន់ ១៦,៤១ក្រាម (ទាំងសំបក)

-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់)

-សម្ភារៈសម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

 

ពេលនេះជនសង័្សយ និងវត្ថុតាងសមត្ថកិច្ចនគរ​បាលកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្តទៅតាមនីតិវិថីច្បាប់៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២