វិសាខាកាន់តែក្តៅស្លឹកត្រចៀក! ខណៈនៅតែមិនអាចសងសឹកក្រុមខ្លាំងសឹងក្រហមបាន

ភ្នំពេញ ៖ ជ័យជម្នះរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនទៅលើក្លឹបល្បីឈ្មោះវិសាខា បានធ្វើឲ្យវិសាខាកាន់តែមិនអស់ចិត្ត និងចង់សងសឹកជាថ្មីម្ដងទៀត។

ការពីយប់ម៉ិញនេះ ក្លឹបបាល់ទាត់ចាស់វស្សាសឹងក្រហមភ្នំពេញក្រោន បានយកឈ្នះទៅលើវិសាខា ក្នុងលទ្ធផល១ទល់នឹង០ ក្នុងព្រឹត្តិការណ៍ប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ សប្ដាហ៍ទី៥។

គ្រាប់បាល់ដែលធ្វើឲ្យភ្នំពេញក្រោនទទួលជ័យជំនះបានមកពីកីឡាករ Denilson ក្នុងនាទី១៨ បាននាំមុខវិសាខារហូតដល់បញ្ចប់ការប្រកួត៩០នាទីពេញ ។

សូមជម្រាបផងដែរថា ក្រោយពីឈ្នះវិសាខាយប់មិញនេះបានធ្វើឱ្យភ្នំពេញក្រោនឡើងមកកាន់លេខរៀងទី២ បណ្ដោះអាសន្ន ខណៈដែលវិសាខាបានធ្លាក់ទៅលេខ៤ក្នុងតារាងចំណាត់ថ្នាក់សប្ដាហ៍ទី៥៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២