ភ្នំពេញ ៖ កីឡាករទាំង៨រូប ដែលជាអ្នកការពារ សេនាគុនខ្មែរ យ័ន្ដ៨ទិស សុទ្ធតែជាកំពូលៗអ្នកលេងគុនខ្មែរប្រចាំប្រទេស ដោយពួកគេត្រៀមប្រកួតក្នុងកម្មវិធី Wurkz សេនាគុនខ្មែរ យ័ន្ដ៨ទិស នៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២៣នេះ ។

កំពូលកីឡាករល្បីៗដែលត្រៀមមកអង្រួនសង្វៀន Wurkz សេនាគុនខ្មែរ យ័ន្ដ៨ទិសនោះរួមមាន៖ អ្នកលេងកន្ត្រៃមាស ជង្គង់ទិព្វ ព្រំ សំណាង តំណាងទិសឧត្តរ , ដំរីភ្លុកពិឃាត ផល សោភ័ណ្ឌ តំណាងទិសឦសាន, គីងកុងកូនកាត់ ម៉ានូ សិល្បៈ តំណាងទិសបូព៌ា, អ្នកលេងកែង ឈឿន ល្វៃ តំណាងទិសអាគ្នេយ៍ , បងធំគុនខ្មែរដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ តំណាងទិស ទក្សិណ, ក្របីព្រៃ ពេជ្រ សម្បត្តិ តំណាង ទិស និរតី , អ្នកលេងពូថៅដៃ ធឿន ធារ៉ា តំណាងទិស បស្ចិម, រាហ៊ូ មាស ឈុត សេរីវណ្ណថង តំណាងទិស ពាយព្យ ។



កំពូលកីឡាករជើងខ្លាំងទាំង៨រូបនេះនឹងមកអង្រួនសង្វៀន Wurkz សេនាគុនខ្មែរ យ័ន្ដ៨ទិស នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ កម្មវិធីចាប់ផ្តើមពីម៉ោង ៧:០០ យប់តទៅ ដោយមានការផ្សាយផ្ទាល់លើកកញ្ចក់ទូរទស្សន៏ TOWN FULL HDTV,ព្រមទាំង Facebook Page TOWN FULL HDTV,TOWN SPORTS និងPage ភេសជ្ជ:ប៉ូវកម្លាំង Wurkz ផងដែរ៕


ដោយ៖វិកគី

