អធិការរងខណ្ឌព្រែកព្នៅម្នាក់ធ្លាក់ពីលើអគារខុនដូជាន់ទី៣៧​ដាច់ខ្លួនជាពីរកំណាត់ស្លាប់​ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារតែមូលហេតុនេះ……..!

ភ្នំពេញ៖ អធិការរងខណ្ឌព្រែកព្នៅម្នាក់ សង្ស័យកំពុងជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបរហូតដល់ជនរងគ្រោះដែលជាជនសង្ស័យបានព្យាយាមតោងបង្អួច ដើម្បីរត់គេចខ្លួន ពីកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន រហូតរបូតដៃធ្លាក់ខ្លួនមកក្រោមស្លាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចអគារ the skyline នៅក្នុងបន្ទប់មួយ ជាន់ទី៣៧ នៃអគារស្កាយឡាញ តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

 

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សពជនសង្ស័យឈ្មោះ ហឿង ភីរុណ អាយុ​២៨ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអធិការរងខណ្ឌព្រែកព្នៅ ដែលមាន​ទីលំនៅ ភូមិ​ព្រែកមហាទេព សង្កាត់​ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​។​

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា លោកអធិការរងខណ្ឌព្រែកព្នៅម្នាក់បានធ្លាក់ពីលើអគារដែលមានឈ្មោះ the skyline ជាន់ទី៣៧ បណ្ដាលឲ្យធ្លាក់មកដាច់ខ្លួនជាពីរស្លាប់ភ្លាមៗ ខណៈព្យាយាមតោងបង្អួចដើម្បីគេចខ្លួនពីកម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន ខណៈចុះបង្រ្កាបបទល្មើសគ្រឿងញៀននៅបន្ទប់ជនរងគ្រោះដែលធ្លាក់នោះ ដោយកម្លាំងសមត្ថកិច្ចបានស៊ើបអង្កេត និងដាក់ការសង្ស័យថា នៅបន្ទប់ជនរងគ្រោះដែលជាជនសង្ស័យ មានបទល្មើសជួញដូរ និង ប្រើប្រាសគ្រឿងញៀន។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឮសំឡេងធ្លាក់មកខាងក្រោម រហូតបង្កការភ្ញាក់ផ្អើល នាំគ្នារត់ទៅមើល ស្រាប់តែឃើញបុរសម្នាក់ បានធ្លាក់មកដល់ដីដោយសភាពដាច់ខ្លួនជាពីរតែម្ដង ពេលនោះប្រជាពលរដ្ឋក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍នៅពេលដែលកម្លាំងសមត្ថកិច្ចបានមកដល់នៅទីតាំងកើតហេតុ រួចធ្វើកោសល្យវិច្ច័យទៅលើសាកសព និងទំនាក់ទំនងឆែករកភស្តុតាង មូលហេតុនៃការធ្លាក់របស់ជនរងគ្រោះ ទើបកម្លាំងសមត្ថកិច្ចបានបញ្ជាក់ថា ការធ្លាក់របស់ជនរងគ្រោះ គឺជាអំពើធ្វើអត្តឃាតខ្លួនឯង ដោយលោតចុះពីលើអគារ។

បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចបានយកសាកសពទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីស្វែងរកនៅក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២