ភ្នំពេញ៖ កីឡាករហែលទឹកជម្រើសជាតិកម្ពុជា ចំនួន ០២រូប បានធ្វើដំណើរឆ្ពោះទៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមការប្រកួតកីឡាអាស៊ីហ្គេម លើកទី១៩ ឆ្នាំ២០២២ នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣យប់ម៉ិញនេះ។


កីឡាករហែលទឹកជម្រើសជាតិកម្ពុជា ចំនួន ០២រូបនោះគឺកីឡាករ មនត្រស ផានសុវណ្ណអារុន និងកីឡាករ ដឺ ឡាប៉ារ៉ង់ អង់ត្វ័ន បានធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមការប្រកួតកីឡាអាស៊ីហ្គេម លើកទី១៩ ឆ្នាំ២០២២ (19th ASIAN GAMES 2022) ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣។


សូមបញ្ជាក់ផងដែរថា សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ចូនសមាសាភាពក្រុមកីឡាករហែលទឹកជម្រើសជាតិ ចំនួន ០៦នាក់ រួមមាន៖
១. លោក ហែម ថុនពន្លឺ គ្រូបង្វឹក
២. លោក ចេង ពិរោទ គ្រូជំនួយ
៣. លោក មនត្រស ផានសុវណ្ណអារុន កីឡាករ
៤. លោក ដឺ ឡាប៉ារ៉ង់ អង់ត្វ័ន កីឡាករ
៥. កញ្ញា សុខ វរល័ក្ខណ៍ កីឡាការិនី
៦. កញ្ញា ឃឺន ចន្ទចរិយា កីឡាការិនី
ជាមួយគ្នានេះផងដែរ សហព័ន្ធខ្មែរកីឡាហែលទឹក បានជូនពរដល់គណៈប្រតិភូកីឡាករហែលទឹកកម្ពុជា ធ្វើដំណើរប្រកបដោយសុវត្ថិភា សុខសប្បាយ និងទទួលបានលទ្ធផលល្អៗក្នុងប្រកួតនេះ៕

ដោយ៖ វិកគី

