EU ត្រៀមកញ្ចប់ថវិកាជិត ១៥០លានដុល្លារ ដើម្បីជួយប្រជាជនអាហ្វហ្គានីស្ថាន ដោយផ្តោតលើស្ត្រី និងក្មេងស្រី

សហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃពុធម្សិលម៉ិញនេះថា ខ្លួននឹងបញ្ចេញជំនួយចំនួន 140 លានអឺរ៉ូ (ជិត 150 លានដុល្លារ) ជាជំនួយសម្រាប់ការអប់រំ ការថែទាំសុខភាព កសិកម្ម និងការលើកកម្ពស់សេដ្ឋកិច្ចរបស់ស្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ EUបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មូលនិធិនេះត្រូវបានជាប់គាំងនៅក្នុងខែធ្នូ ឆ្នាំ 2022 ដោយសារតែការហាមឃាត់បណ្តោះអាសន្នរបស់រដ្ឋបាលតាលីបង់លើស្ត្រី ដែលធ្វើការនៅក្នុងអង្គការមិនមែនរដ្ឋាភិបាល។

EU បានបន្ថែមថា ការសម្រេចចិត្តបញ្ចេញមូលនិធិនេះគឺផ្អែកលើការតាមដាន និងវាយតម្លៃរយៈពេលប្រាំមួយខែនៃគោលការណ៍ សម្រាប់ស្ត្រីដោយស្ត្រី ដែលធានាឱ្យស្ត្រី និងក្មេងស្រីអាហ្វហ្គានីស្ថានបានចូលរួម ក្នុងគ្រប់ទិដ្ឋភាពនៃដំណើរការផ្តល់ជំនួយ។ មូលនិធិនេះនឹងបន្តត្រូវបានដឹកនាំតាមរយៈទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ និងធនាគារពិភពលោក។នេះបើយោងតាមសេចក្តីថ្លែងការណ៍។

ជំនួយនេះក៏នឹងពង្រឹងការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី តាមរយៈការបង្កើនការអភិវឌ្ឍន៍ជំនាញរបស់ពួកគេ សម្រួលដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងឱកាសទីផ្សារ ធ្វើឱ្យប្រសើរឡើងនូវភាពធន់នឹងសេដ្ឋកិច្ចរបស់ពួកគេ និងគាំទ្រដល់សហគ្រាសខ្នាតតូចដែលដឹកនាំដោយស្ត្រី។

ស្នងការសម្រាប់ភាពជាដៃគូអន្តរជាតិ Jutta Urpilainen បាននិយាយថា “យើងដឹងថាវាលំបាកប៉ុណ្ណាក្នុងការរុករកស្ថានការណ៍កាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ យ៉ាងណាក៏ដោយ ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ សហគមន៍អន្តរជាតិបានរកឃើញវិធីមួយដើម្បីផ្តល់ការគាំទ្រដែលត្រូវការយ៉ាងខ្លាំងដល់ស្ត្រី ក្មេងស្រី និងក្រុមដែលងាយរងគ្រោះផ្សេងទៀត៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២