សង្វៀន Kun Khmer Champion ចុងសប្តាហ៍នេះ សុទ្ធតែកំពូលអ្នកលេងគុនខ្មែរ ណាត់គ្នាឡើងជម្រះបញ្ជីឱ្យដឹងស ខ្មៅម្តង

ភ្នំពេញ៖ កំពូលអ្នកប្រយុទ្ធគុនខ្មែរនៅលើសង្វៀន Kun Khmer Grand Champion នាចុងសប្តាហ៍នេះ ប្រមូលផ្ដុំសុទ្ធតែកំពូលអ្នកប្រយុទ្ធកូនខ្មែរទាំងកីឡាករ និងកីឡាការិនីជើងខ្លាំងក្នុងស្រុកឡើងមកជម្រះបញ្ជីគ្នានៅលើសង្វៀនដ៏មានប្រជាប្រិយភាពប្រចាំប្រទេសមួយនេះ ។

វត្តមានកីឡាករ និងកីឡាការិនីគុនខ្មែរ ដែលនឹងត្រូវឡើងមកជម្រះបញ្ជីគ្នានៅលើសង្វៀន Kun Khmer Grand Champion ដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍ថោន នាចុងសប្ដាហ៍នេះ រួមមាន៖

– កីឡាករ រិទ្ធី ខ្លា  ប្រកួតជាមួយ ហ៊ឹម ចៅចិត្រ។

– កីឡាករ មាស រតនៈ  ប្រកួតជាមួយ វណ្ណា សំរិទ្ធ។

– កីឡាករ អេលីត សុខចិន  ប្រកួតជាមួយ ឆន ឈៀងរ៉ាន់។

– កីឡាការិនីទូច ចាន់វត្តី  ប្រកួតជាមួយ  កីឡាការនីជើងខ្លាំង ណាតាលី ត.ភិស្ណុឆៃ មកពីប្រទេសថៃ។

– កីឡាករមឿន សុខហ៊ុច  ប្រកួតជាមួយ ឃុមភេត ស.រាំងឆៃ មកពីប្រទេសថៃ។

កុំភ្លេចជួបគ្នានៅសង្វៀន Kun Khmer Grand Champion នៅថ្ងៃអាទិត្យទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១១ព្រឹកតទៅ។មហាជនអាចចូលទស្សនាដោយសេរី នៅស្ថានីយ៍ទូរទស្សន៍ថោនដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦  ខណ្ឌឫស្សីកែវ រាជធានីភ្នមពេញ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើហ្វេសប៊ុកផេក Town Full HDTV, Town Sports និង Champion Energy Drink Cambodia ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២