មិនធម្មតា! ស្ងាត់ៗ គោរមៈ ច័ន្ទរាជ្យ មានឱកាសទៅប្រកួតដណ្ដើមខ្សែក្រវ៉ាត់ពីកីឡាករជើងខ្លាំងជនជាតិអ៊ីរ៉ង់នៅប្រទេសថៃ

ភ្នំពេញ ៖ ស្ងាត់ៗ គោរមៈ ច័ន្ទរាជ្យ មានឱកាសទៅប្រកួតដណ្ដើមខ្សែក្រវ៉ាត់មួយគ្រឿងទៀត ដោយទៅប្រកួតដណ្ដើមពីកីឡាករជនជាតិអ៊ីរ៉ង់ ធ្វើឱ្យមហាជនមានការត្រេកអរ នឹងនាំគ្នាជូនពរដល់កីឡាកររូបនេះ មិនដាច់ពីមាត់ឱ្យទទួលបានជោគជ័យក្នុងការទៅប្រកួតដណ្តើមខ្សែក្រវ៉ាត់ពីកីឡាករអ៊ីរ៉ង។

ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅឯខេត្តភូកេតប្រទេសថៃ នាថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នំ២០២៣ចុងសប្តាហ៍នេះ។អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ការដែលកីឡាកររូបនេះមានឱកាសទៅចូលរួមប្រកួតដណ្តើមខ្សែក្រវ៉ាត់នោះ គឺក្រោមការជួយឧបត្ថម្ភទៅលើការធ្វើដំណើររបស់ស្ថានីទូរទស្សន៍ TOWN FULL HDTV ដោយគោរមៈ ត្រូវបានដឹកនាំដោយលោកគ្រូ ហ៊ុន ច័ន្ទរាជ្យ នឹងធ្វើដំណើរទៅកាន់ប្រទេសថៃនៅថ្ងៃទី 28 ខែកញ្ញា ឆ្នាំ2023នេះ៕

  

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២