ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ និងគ្រឿងញៀនជាច្រើនកញ្ចប់

រាជធានីភ្នំពេញ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ បានចុះបង្រាបករណីជួញដូរនូវសារធាតុញៀន ០១កន្លែងនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ១៧៩ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាវេលាម៉ោង០០ និង៣០នាទីឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

 

បើយោងតាមរបាយការណ៍របស់ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់គឺទី ១-ឈ្មោះ ជ័យ ឆៃយ៉ា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ  និងទី២-ឈ្មោះ ចាន់ លីម៉ឹង អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធនីភ្នំពេញ។

វត្ថុតាងដកហូតបានរួមមាន៖ កញ្ចប់សង្ស័យជាសារធាតុញៀនចំនួន ២០កញ្ចប់(កញ្ចប់ពណ៌ក្រហមចំនួន១៧កញ្ចប់ និងកញ្ចប់ពណ៌ផ្កាឈូកចំនួន ០៣កញ្ចប់)។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ និងវត្ថុតាងខាងលើរួចមក ដោយទទួលបានការអនុញ្ញាតពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ០៤ និង ០៥នាទី នៅថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចយើងបានបន្តចុះត្រួតពិនិត្យឆែកឆេរនៅចំណុចផ្ទះ លេខ៧៩ ផ្លូវ០៤ B ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ រកឃើញ កញ្ចប់សង្ស័យជាសារធាតុញៀនចំនួន០៦ កញ្ចប់ផ្សេងទៀតរួមមាន៖

១-កញ្ចប់Ferrariរូបសេះពណ៍ក្រហមចំនួន០២កញ្ចប់

២-កញ្ចប់Lamborghiniរូបគោចំនួន០២កញ្ចប់។

៣-កញ្ចប់Rolls-Royeពណ៌ខ្មៅចំនួន០១កញ្ចប់។

៤-កញ្ចប់ពណ៌ផ្កាឈូកចំនួន០១កញ្ចប់។

ជាមួយគ្នានេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ឈ្មោះ យឹម ម៉ារីណែត ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ចាប់ហួយ ស្នាក់នៅផ្ទះលេខ៧៩ ផ្លូវ០៤ B ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ហើយលទ្ធផលធ្វើតេស្តទឹកនោម វិជ្ជមាន (មានសារធាតុញៀន)និងលទ្ធផលតេស្តស្វែងរកជំងឺ COVID-19 អវិជ្ជមាន(គ្មានជំងឺកូវីត១៩)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២