អ៊ីស្រាអែលបើកការវាយប្រហារ តាមផ្លូវអាកាសលើតំបន់ហ្គាហ្សាស្ទ្រីប

អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួនបានទម្លាក់គ្រាប់បែកលើប៉ុស្តិ៍សង្កេតការណ៍យោធាចំនួនបី ដែលជាកម្មសិទ្ធិរបស់ចលនាហាម៉ាស នៅភាគខាងកើតហ្គាហ្សាស្ទ្រីប។កងទ័ពអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ X ថា ខ្លួនបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកពីរទីតាំងយោធានៅក្នុងតំបន់ Bureij និង Jabalya ។

ការបំផ្ទុះគ្រាប់បែកបានកើតឡើង បន្ទាប់ពីមានបាតុកម្មតវ៉ាជាច្រើនថ្ងៃដោយយុវជនប៉ាឡេស្ទីន ដែលជារឿយៗប្រែទៅជាការប៉ះទង្គិចគ្នាដោយហិង្សាជាមួយកងកម្លាំងអ៊ីស្រាអែល។

ចាប់តាំងពីឆ្នាំ 2007 មក តំបន់ហ្គាហ្សាស្ទ្រីប ស្ថិតនៅក្រោមការបិទផ្លូវរបស់អ៊ីស្រាអែល ដែលបានដកហូតប្រជាជនប្រហែល 2.3 លាននាក់ នូវទំនិញសំខាន់ៗជាច្រើន រួមទាំងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យទៀត។នេះបើយោងតាមគេហទំព័រ A News ចេញផ្សាយនៅថ្ងៃនេះ៕

 

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២