ភ្នំពេញ៖ អ្នកលេងគុនខ្មែររាហ៊ូមាស ឈុតសេរីវណ្ណថង លើកនេះត្រូវធ្វើការធ្ងន់ ដោយរូបគេត្រៀមប្រកួតជាមួយ កំពូលអ្នកលេងកណ្តាប់ដៃមកពីជប៉ុន នាថ្ងៃសៅរ៍ទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ ។ឈុត សេរីវណ្ណថង ជាអ្នកលេងគុនខ្មែរតំណាងឱ្យទិសពាយព្យ នៃមហាព្រឹត្តិការណ៍ សេនាគុនខ្មែរយ័ន្ត ៨ទិសនឹងត្រូវស្វាគមន៍ម្ចាស់ខ្សែក្រវាត់ IPCC មកពីប្រទសជប៉ុន កាមីម៉ូតូ យូសូវ(Kamemoto Yusho)។

កីឡាករទាំងពីររូបនេះ មិនធ្លាប់ប៉ះគ្នាពីមុនមកនោះទេ ការមកប្រកួតពេលនេះ អ្នកទាំងពីរតំណាងឱ្យប្រទេសរាងខ្លួន មកប្រកួតលើសង្វៀន៨ទិសរបស់កម្ពុជា ជាមហាព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរមួយដែលប្រមូលផ្តុំសុទ្ធតែកំពូលអ្នកលែង ក្បាច់គុន កែងពិឃាដ ។

កុំភ្លេចជួបគ្នានាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧យប់តទៅ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV, នៅលើហ្វេសប៊ុកផេក Town Full HDTV WURKZ និង Town Sports។ហើយមហាជន ក៏អាចចូលទស្សនាដោយសេរីនៅស្ថានីយទូរទស្សន៍ថោន ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕
ដោយ៖ វីកគី

