ច្បាស់ជាល្អមើលហើយ នៅលើសង្វៀន Kun Khmer Grand Champion ចុងសប្តាហ៍នេះ ប្រមូលផ្ដុំសុទ្ធតែកំពូលអ្នកលេងកណ្តាប់ដៃ ជង្គង់ហោះ កែងពិឃាដ

ភ្នំពេញ៖ កំពូលអ្នកប្រយុទ្ធគុនខ្មែរនៅលើសង្វៀន Kun Khmer Grand Champion នាចុងសប្តាហ៍នេះ ប្រមូលផ្ដុំសុទ្ធតែកំពូលអ្នកប្រយុទ្ធគុនខ្មែរជើងខ្លាំងណាត់គ្នាឡើងមកជម្រះបញ្ជីនៅលើសង្វៀនដ៏មានប្រជាប្រិយភាពប្រចាំប្រទេសមួយនេះ ។

វត្តមានកីឡាករ និងកីឡាការិនីគុនខ្មែរ ដែលនឹងត្រូវឡើងមកជម្រះបញ្ជីគ្នានៅលើសង្វៀន Kun Khmer Grand Champion ដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍ថោន នាចុងសប្ដាហ៍នេះ រួមមាន៖

-កីឡាករជើងខ្លាំង ហ៊ឹម តុងហាន់ ប្រកួតជាមួយកីឡាករ សៅយ៉ាន់ ប៊ីប៊ី។

-កិឡាករ ពេជ្រ ខាំឡៃ ត្រូវប៉ះជាមួយ កីឡាករថៃ សុវណ្ណ

– កីឡាករ ឡុង អាឆើត មកប្តូរកណ្តាប់ដៃជាមួយ កីឡាករឆួន បួន

– កីឡាករ អ៊ូច ធារិទ្ធ ជួបប្រកួតជាមួយ កីឡាករធេបលួង ស៊ីតអាចានដាវ មកពីប្រទេសឡាវ។

-កីឡាករ ភួន ឡាំងកូស៊ីន ប៉ះជាមួយនឹង កីឡាករ ថងបាង អតូតពីត ជាកីឡាករមកបីប្រទេសឡាវ ។

កុំភ្លេចជួបគ្នានៅសង្វៀន Kun Khmer Grand Champion នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១១ព្រឹកតទៅ ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើហ្វេសប៊ុកផេក Town Full HDTV, Town Sports និង Champion Energy Drink Cambodia។ មហាជនអាចចូលទស្សនាដោយសេរី នៅស្ថានីយ៍ទូរទស្សន៍ថោនដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦  ខណ្ឌឫស្សីកែវ រាជធានីភ្នមពេញ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២