រកឃើញហើយ សាកសពកម្មករទូកនេសាទ ដែលធ្លាក់ទឹកបាត់ខ្លួនក្នុងលំហសមុទ្រខេត្តកោះកុងនោះ

កម្មករទូកនេសាទម្នាក់ដែលបានធ្លាក់ទឹកបាត់ខ្លួននៅក្នុងលំហសមុទ្រកាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៣ ពេល​ជនរងគ្រោះទម្លាក់​យុថ្កាទូក​នៅ​ម្តុំខាងមុខកងការពារកោះកុងក្រៅលេខ២ ស្ថិតនៅ​ភូមិសាស្ត្រ ឃុំជ្រោយប្រស់​ ស្រុក​កោះកុង ខេត្ត​កោះកុងនោះ បានរកឃើញសាសពហើយ កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ប្រតិបត្តិការស្វែងរកសាកសពជនរងគ្រោះ ដែលធ្លាក់ទឹកបាត់ខ្លួននៅក្នុងលំហសមុទ្រ ក្នុងភូមិសាស្ត្រ ឃុំជ្រោយប្រស់​ ស្រុក​កោះកុង ខេត្ត​កោះកុងនោះគឺមានកិច្ចអន្តរាគមន៍ពីសមត្ថកិច្ច​ស្នាក់ការ​សន្តិសុខ​ឡាំដាំ​ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន​នៃគណៈកម្មាធិការជាតិ​សន្តិសុខលម្ហសមុទ្រ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទើបអាចស្វែងរកសពជនរងគ្រោះឃើញ។

ជនរងគ្រោះមាន​ឈ្មោះ​ ចំរ៉ុង ភេទប្រុស​ អាយុ ៣២ឆ្នាំ ជាកម្មករទូកនេសាទ បានធ្លាក់ទឹកសមុទ្របាត់ខ្លួន កាលពីយប់ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ពេល​ជនរងគ្រោះទម្លាក់ក់​យុថ្កាទូក​នៅ​ម្តុំខាងមុខកងការពារកោះកុងក្រៅលេខ២ ស្ថិតនៅ​ភូមិសាស្ត្រ ឃុំជ្រោយប្រស់​ ស្រុក​កោះកុង ខេត្ត​កោះកុង​។នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចខេត្តកោះកុង៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២