ភ្នំពេញ ៖ ថ្ងៃដែលអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស ទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយនោះនឹងមកដល់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះហើយ នៅសង្វៀនសេនាគុនខ្មែរ យ័ន្ត៨ទិស មានតែមួយគ្មានពីរនៅក្នុងប្រទេសកម្ពុជា ដែលនាំមកជូនដោយស្ថានីយ៍ទូរទស្សន៍ថោន ជាមួយនឹងវត្តមានកីឡាករជើងខ្លាំងទាំងជាតិ និងអន្តរជាតិចំនួន៨គូ មកប្រកួតតតាំងប្តូរកណ្តាប់ដៃគ្នា ដើម្បីចង់ដឹងថា អ្នកណាខ្លះជាជើងខ្លាំងនៅលើសង្វៀនសេនាគុនខ្មែរ យ័ន្ត៨ទិស នាថ្ងៃស្អែកនេះ។


នៅលើសង្វៀនសេនាគុនខ្មែរ យ័ន្ត៨ទិស នាថ្ងៃស្អែកនេះសុទ្ធតែកំពូលកីឡាករជើងខ្លាំងលំដាប់ប្រទេសទាំងជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសជាច្រើនបានណាត់ជួបសាកក្បាច់គុនគ្នារកជើងខ្លាំងដើម្បីដណ្ដើមខ្សែក្រវ៉ាត់លំដាប់ពិភពលោក។កម្មវិធីនឹងចាប់ផ្តើមពីម៉ោង ៧ យប់តទៅនៅស្ថានីយទូរទស្សន៍ថោន ។


សមាសភាពកីឡាករជើងខ្លាំងទាំងជាតិ និងអន្តរជាតិ ដែលបានណាត់គ្នាសាកក្បាច់គុន នៅលើសង្វៀនសេនាគុនខ្មែរយ័ន្ត៨ទិស នៅថ្ងៃស្អែកនេះរួមមាន៖
-កីឡាករជើងខ្លាំង ម៉ានូ សិល្បៈ(Manou Selabak)នឹងត្រូវប្រកួតជាមួយ កីឡាករ នីលម៉ុងកង(Nilmangkorn) មកពីប្រទេសថៃ ។
– កីឡាករ ឈឿន ល្វៃ(Chhoeun Lwai) ជួបតតាំងជាមួយ កីឡាករ ម៉ាទីន មីអូនី(Matin Meoni) មកពីប្រទេសអ៊ីតាលី ។
-កីឡាករ ឈុត សេរីវណ្ណថង(Chhut Seryvanthong) ណាត់ប្តូរកណ្តាប់ជៃជាមួយ កីឡាករ កាមីម៉ូតូ យូសូវ(Kamemoto Yusho) មកពីប្រទេសជប៉ុន។
– កីឡាករ ពេជ្រ សម្បត្តិ(Pich Sambath) ប៉ះជាមួយ កីឡាករ អេឡិចសាន់ដ្រូ (Alexsandro) មកពីប្រទេសប្រេស៊ីល ។
ដោយឡែក គូដណ្តើមខ្សែក្រវ៉ាត់លំដាប់ពិភពលោកចំនួន៤គូរួមមាន៖
– កីឡាករផល សោភ័ណ្ឌ(Phal Sophon) ជួបប្រកួតជាមួយ ឆាងភឿក ចេស្តា (Changpuak Jesada) IPCC Wurkz World Kun Khmer Champion មកពីប្រទេសថៃ ។
-កីឡាករ រឿង សោភ័ណ្ឌ(Roeung Sophorn) ជួបប្រកួតជាមួយកីឡាករជើងខ្លាំងមកពីប្រទេសជប៉ុន (Hiroyuki Ihara) IPCC Wurkz World Kun Khmer Champion ។
-កីឡាករ ធឿន ធារ៉ា(Thoeun Theara) ប៉ះជាមួយនឹង កីឡាករទិតនេស៊ី សាប្រ៊ី ប៊ីហ៊ីយីណា (Sabri Benhyena) IPCC Intercontinental Champion ។
– កីឡាករ ព្រុំ សំណាង (Prom Samnag) ជួបតទល់ជាមួយ កីឡាករ បាណាសាក់ ប៉ាវ៉េល (Banasak Pawell) IPCC Intercontinental Champion មកពីសហរដ្ឋអាមេរិក។


កុំភ្លេចជួបគ្នានៅស្ថានីយទូរទស្សន៍ TOWN FULL HDTV ដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV,នៅលើហ្វេសប៊ុកផេក Town Full HDTV WURKZ និង Town Sports នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ កម្មវិធីចាប់ពីម៉ោង ៧យប់តទៅ ៕

ដោយ៖ វិកគី

