ពិតជាសាហាវខ្លាំងណាស់! មានរឿងហេតុអី បានជាដល់ថ្នាក់អារកសម្លាប់ប្រពន្ធ និងកូនតូចឱ្យស្លាប់ក្នុងថ្លុកឈាមបែបនេះ?

ខេត្តកណ្តាល ៖ ស្ត្រី និងកូនប្រុសតូចម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាមក្នុងបន្ទប់ ដែលគេសង្ស័យថា ជាអំពើឃាតកម្ម ប្រព្រឹត្តដោយប្តីជនរងគ្រោះ ហើយសាកសព ត្រូវបានគេប្រទះឃើញនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុច ភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

បើតាមការបញ្ជាក់ឲ្យដឹងពីមេប៉ុស្តិ៍រដ្ឋបាលឃុំជើងកើបបានឱ្យដឹងថា មុនពេលកើតហេតុ កាលពីម្សិលមិញ ស្ត្រីរងគ្រោះដែលត្រូវជាប្រពន្ធ បានទៅដាក់ពាក្យសុំលែងលះគ្នានៅសាលាឃុំ ប៉ុន្តែមន្ត្រីសាលាឃុំជាប់រវល់ ក៏បានត្រឡប់មកផ្ទះវិញ ។ ទើបនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ សាកសពប្រពន្ធ និងកូន ត្រូវបានគេប្រទះឃើញស្លាប់ក្នុងថ្លុកឈាមតែម្តង ។

បន្ទាប់ពីប្រព្រឹត្តអំពើឃាតកម្មរួច ជនដៃដល់ជាប្ដី និងជាឪពុក បានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន កំពុងចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច្ចយ ទៅលើសាកសព និងកំពុងតាមប្រមាញ់ជនដៃដល់ជាឃាតករដែលកំពុងរត់គេចខ្លួន ៕

ដោយ ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២