ប្រុងប្រយ័ត្នបងប្អូន ចោរប្លន់ឥឡូវ សូម្បីតែផ្ទះលក់ចាប់ហួយក៏ប្លន់ដែរ សម្លាប់កូនម្ចាស់ផ្ទះលក់ចាប់ហួយម្នាក់ និងរងរបួសធ្ងន់ពីរនាក់នៅខេត្តព្រះសីហនុយប់ម៉ិញ

នៅវេលាម៉ោងជិត៩យប់ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៣នេះ មានករណីចោរចូលប្លន់ផ្ទះលក់ចាប់ហួយរបស់ប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយបន្លំថារកទិញស្រាបៀរ បន្ទាប់មកឲ្យកូនប្រុសម្ចាស់ផ្ទះម្នាក់ទៅជាមួយខ្លួនថាទៅយកលុយ ក្រោយមកក្រុមនេះត្រឡប់មកវិញម្តងទៀត រួចក៍ធ្វើសកម្មភាពប្លន់ផ្ទះលក់ចាប់ហួយនេះយកបានមាស ប្រាក់មួយចំនួន ក្នុងនោះជនល្មើសប្រើដំបងវា.យម្ចាស់ផ្ទះបណ្តាលឲ្យម្ចាស់ផ្ទះជាស្រ្តី ចំនួន២នាក់ រងរបួសធ្ងន់ នៅកន្លែងកើតហេតុ។ ចំណែកកូនប្រុសម្ចាស់ផ្ទះម្នាក់ទៀតដែលក្រុមជនល្មើសប្រាប់ថាឲ្យទៅយកលុយនោះមិនឃើញត្រឡប់មកវិញទេ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសរួមមានឈ្មោះ ខុន រី ភេទស្រីអាយុ៣៦ឆ្នាំ ត្រូវជាក្មួយម្ចាស់ផ្ទះ និងឈ្មោះ ហ៊ីម ខេន ភេទស្រី អាយុ៨១ឆ្នាំ ជាម្ចាស់ផ្ទះ។ ចំណែកកូនប្រុសម្ចាស់ផ្ទះដែលបាត់ខ្លួននោះមានឈ្មោះ ហ៊ីម ប៉ូឡូ ភេទប្រុសអាយុ៤៣ឆ្នាំ។ សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានរកឃើញសាកសព កូនប្រុសម្ចាស់ផ្ទះនោះហើយ នៅក្នុងព្រៃខាងក្រោយផ្ទះជនរងគ្រោះ ប្រហែលជិត១០០ម៉ែត្រ។

ករណីនេះ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុកំពុងបើកប្រតិបត្តិការស្រាវជ្រាវរកក្រុមជនល្មើសដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២