មុខសញ្ញារក្សាទុក និងជួញដូរគ្រឿងញៀនចំនួន ០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាមួយគ្រឿងញៀនមួយចំនួន

កម្លាំងប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ នាវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុចចង្ហូស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនសង្ស័យ០២នាក់ ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះគឺ ១-ឈ្មោះ ទៀង វិទូ ភេទប្រុស អាយុ២៦ឆ្នាំ និង២-ឈ្មោះ ធៀង ឧថៃ ភេទប្រុស អាយុ២៣ឆ្នាំ ទាំង០២នាក់ មានទីលំនៅភូមិចង្ហូស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

វត្ថុតាងដកហូតបានរួមមាន ៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៤ថង់

-សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន

-ម៉ូតូចំនួន ០១គ្រឿង ម៉ាកHONDA ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1BP-36811

-ទូរស័ព្ទដៃចំនួន ០២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី-ច្បាប់៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២