តាំងពីប៉ះពេជ្រ សម្បត្តិមក អេឡិច សាន់ដ្រូ ឡើងខ្លាំង ឥឡូវនេះក្លាយជាសមាជិកមួយរូបនៅក្នុងកម្មវិធី The Rise of Avatar Kun Khmer ជាមួយបងធំគុនខ្មែររឿង សោភ័ណ្ឌ

ភ្នំពេញ ៖ ក្រោយពីផ្ទុះការចាប់អារម្មណ៍នៅក្នុងការប្រកួតចុងក្រោយកាលពីពេលកន្លងទៅថ្មីៗនេះ នៅលើសង្វៀន ដែលរៀបចំដោយស្ថានីយទូរទស្សន៍ថោននោះមក ឥឡូវនេះកីឡាករសញ្ជាតិប្រេស៊ីល ដែលកំពុងហ្វឹកហាត់គុនខ្មែរនៅលើទឹកដីកម្ពុជាកំពុងឆក់យកបេះដូងពីអ្នកគាំទ្រគុនខ្មែរយ៉ាងច្រើន ។

ហើយនៅក្នុងពេលឆាប់ៗខាងមុខនេះ កីឡាករ អេឡិច សាន់ដ្រូនឹងបង្ហាញវត្តមាននៅលើសង្វៀនដ៏ធំ The Rise of Avatar Kun Khmer  ជាមួយនឹងវត្តមានកំពូលកីឡាករគុនខ្មែរលំដាប់ៗជាច្រើនរូបទៀត។

ចំណែកឯរឿង សោភ័ណ្ឌវិញ ក៏ក្លាយជាសមាសភាពកីឡាករមួយរូបថ្មីទៀត ជាមួយនឹងអេឡិច សាន់ដ្រូ ដោយកីឡាករទាំងពីររូបនេះនឹងចាប់ដៃគ្នាជាមួយនឹងកីឡាករគុនខ្មែរជាច្រើនរូបទៀត បើកទ្វារស្វាគមន៍កីឡាករអន្តរជាតិល្បីៗមកពីតាមបណ្ដាប្រទេសនានា ដើម្បីធ្វើការប្រកួតរកជើងខ្លាំងនៅលើសង្វៀន The Rise of Avatar Kun Khmer  នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១១ព្រឹកតទៅ នៅស្ថានីយទូរទស្សន៍ថោន។ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើហ្វេសប៊ុកផេក Town Full HDTV ,Town Sports និង Champion Energy Drink Cambodiaផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២