ព្រឹកម៉ិញ ឆេះផ្ទះពលរដ្ឋអស់១ខ្នងនៅខណ្ឌមានជ័យ​  និងបណ្ដាលឱ្យបុរសម្នាក់ដួលសន្លប់

ពត៌មានបឋម​៖​ មានករណីអគ្គិភ័យយឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅ​ បណ្តាលឱ្យបុរសម្នាក់រស់នៅជិតខាងភ័យស្លន់ស្លោដួលសន្លប់​ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ​ភ្លាមៗ​ ។ ករណីគ្រោះអគ្គិភ័យនេះបានកើតឡើងនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣​ នៅក្បែរវត្តដំបូកខ្ពស់ ស្ថិតក្នុងសង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​   

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម​ កម្លាំងសមត្ថកិច្ចជំនាញ​ និងអាជ្ញាធរកំពុងអន្ដរាគមន៍បាញ់ពន្លត់ដើម្បីទប់ស្កាត់ការឆេះរាលដាលដល់ផ្ទះជិតខាង​ ។ ចំពោះមូលហេតុនៃការឆាបឆេះនេះ​នៅមិនទាន់ដឹងនៅឡើយទេ​ ដោយសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្តទៀត ៕​

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២