ភ្នំពេញ៖ ដឹងតែកក្រើកពិភពគុនខ្មែរទៀតហើយ ព្រឹត្តិការណ៍ប្រកួតដណ្ដើមពាររង្វាន់ THE RISE OF AVATAR KUN KHMER ដែលមានកីឡាករជើងខ្លាំងមកពីបណ្តាប្រទេសចំនួន៤ចូលរួមប្រកួតដណ្ដើមពានរង្វាន់ នៅលើសង្វៀនដ៏ធំរបស់ស្ថានីយទូរទស្សន៍ថោន នាចុងសប្តាហ៍នេះ។

សមាសភាពកីឡាករ ដែលប្រកួតម៉ារ៉ាតុងក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាមទាំង ៤ រូបនោះនឹងមកតតាំងគ្នា ប្រើអាវុធកែងឆេះ ជង្គង់ហោះ បោះកណ្ដាប់ដៃ ជើងរន្ទះនៅលើសង្វៀនតែមួយនោះរួមមាន៖កីឡាករមកពីប្រទេសអ៊ីតាលី ហ្គិនប៉ូឡូ ឡាំកូពីណូ , កីឡាករមកពីប្រទេសរុស្សី ម៉ាហ្សូរី ហ្សារេហ្វ, កីឡាករមកពីប្រទេសប្រេស៊ីល អេឡិចសាន់ដ្រូ , វត្តមានកីឡាករទី ៤ គឺកីឡាករកម្ពុជា សុខ ធី ( កាកា )។កីឡាករទាំងបួនរូបនេះ សុទ្ធតែជាកំពូលកីឡាករជើងខ្លាំងលំដាប់ប្រទេស ដែលពិបាករកដៃគូមកប្រកួតជាមួយ។


តើជុំដំបូងកីឡាករូបណានឹងត្រូវប៉ះគ្នា ខណៈ សុខ ធី និង អេឡិចសាន់ដ្រូ ត្រូវរង់ចាំការចាប់ឆ្នោតពីសំណាក់កីឡាករ រុស្ស៊ី និងអ៊ីតាលី នៅលើសង្វៀនប្រកួតផ្ទាល់តែម្តង?ហើយតើកីឡាកររូបណានឹងក្លាយជាម្ចាស់ពានម៉ារ៉ាតុងទម្ងន់ ៦០Kg នេះ?។


ព្រឹត្តិការណ៍ប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១១ព្រឹកតទៅ នៅស្ថានីយទូរទស្សន៍ថោន ដែលមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើហ្វេសប៊ុកផេក Town Full HDTV, Town Sports និង Champion Energy Drink Cambodiaផងដែរ ៕
ដោយ៖ វិកគី

