សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចេញមកបដិសេធជុំវិញពាក្យចចាមអារាម ពាក់ព័ន្ធនឹងការចរចារជាមួយគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង លោក 𝗣𝗮𝗿𝗸 𝗛𝗮𝗻𝗴-𝘀𝗲𝗼

ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានច្រានចោលនូវព័ត៌មានក្លែងក្លាយដែលគេហ៍ទំព័រកីឡាមួយ បានចុះផ្សាយព័ត៌មានថា អតីតគ្រូបង្វឹកជម្រើសជាតិវៀតណាមសញ្ជាតិកូរ៉េខាងត្បូង លោក 𝗣𝗮𝗿𝗸 𝗛𝗮𝗻𝗴-𝘀𝗲𝗼 នឹងឡើងមកដឹកនាំក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាគឺជារឿងមិនពិត។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក)បានចេញមកបដិសេធជុំវិញពាក្យចចាមអារាម ពាក់ព័ន្ធនឹងការចរចាររវាង ស.ប.ក ជាមួយគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង លោក 𝗣𝗮𝗿𝗸 𝗛𝗮𝗻𝗴-𝘀𝗲𝗼 ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជា ។

ដោយឃើញមានការចុះផ្សាយព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងការចរចាររវាង ស.ប.ក ជាមួយគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង លោក 𝗣𝗮𝗿𝗸 𝗛𝗮𝗻𝗴-𝘀𝗲𝗼 ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជា នៅលើបណ្ដាញសង្គមថ្មីៗនេះ ស.ប.ក សូមធ្វើការបដិសេធ ចំពោះការចុះផ្សាយខុសពីការពិតខាងលើនេះ”។ នេះជាខ្លឹមសារបញ្ជាក់ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ៕

ដោយ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២