ភ្នំពេញ៖ មហាជនកំពុងទន្ទឹងរង់ចាំ វត្តមានកីឡាកររាជសីហ៍ទាំងប្រាំរបស់គុនខ្មែរ ដែលនឹងត្រូវបើកទ្វារសង្វៀនថ្មីទទួលស្វាគមន៍កីឡាករអន្តរជាតិចំនួន៥រូប មកពីតាមបណ្ដាប្រទេសជាច្រើន នៅក្នុងការប្រកួត Ganzberg រាជសីហ៌ Kun Khmer ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៦ ខែតុលាឆ្នាំ ២០២៣ ចាប់ពីម៉ោង ៨យប់តទៅនៅស្ថានីយទូរទស្សន៍ថោន ។


កំពូលរាជសីហ៍គុនខ្មែរទាំងប្រាំគូ ដែលនឹងមកតតាំងគ្នាលើសង្វៀនតែមួយរួមមាន៖កីឡាករគុនខ្មែរ ណង សាវ នឹងត្រូវឡើងមកចម្រះបញ្ជីចាស់ជាមួយកីឡាករថៃ ស៊ុបពើខេ។អ្នកលេងកែងវ័យក្មេង អេលីត សេងទ្រី នឹងត្រូវប៉ះកីឡាករវៀតណាម វ៉ូដៃ ឡាត់ (VU DAI LUAT)។ម្ចាស់ខ្សែក្រវ៉ាត់ក្រៅប្រទេសវ័យក្មេងកីឡាករគុនខ្មែរ គោរមៈ ច័ន្ទរាជ នឹងត្រូវប៉ះកីឡាករចិន រ៉កគី ហ្គាន់ (ROCKY GUN) ។ បឺត សង្ឃឹម នឹងត្រូវប៉ះកីឡាករថៃ ប៊ិបស៊ីឆរ ហ្គេតតេវេណា(PEPSICHOR GETEWEENA)។នាគខ្មៅ ឈឿន ល្វៃ នឹងត្រូវប៉ះកីឡាកររុស្ស៊ី រាស៊ូល (RASUL) ។


តើកីឡាករគុនខ្មែររូបណាខ្លះនឹងទទួលបានជ័យជម្នះនៅលើសង្វៀននាថ្ងៃទី២៦ ខែតុលានេះ? ដូច្នេះមានតែរងចាំទស្សនាទាំងអស់គ្នា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨យប់តទៅ នៅស្ថានីយទូរទស្សន៍ថោន ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN SPORTS និង BEER GANZBERG ផងដែរ ៕

ដោយ៖វិកគី

