រដ្ឋាភិបាលសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន១២ ជាមួយទុនវិនិយោគប្រមាណជា៦៦លានដុល្លារ និងបង្កើតការងារជូនពលរដ្ឋធ្វើបានជាង១ម៉ឺនកន្លែង

មួយរយៈកន្លងមកនេះ មានក្រុមហ៊ុនវិនិយោគមកពីបរទេសជាច្រើនបានមកដាក់ពាក្យស្នើសុំធ្វើការបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ ទៅតាមវិស័យផ្សេងៗគ្នា។ហើយថ្មីៗនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន១២ ដែលមានទុនវិនិយោគសរុបប្រមាណជា៦៦,៦លានដុល្លារ ជាមួយនឹងការបង្កើតការងារជូនពលរដ្ឋធ្វើបានចំនួន ១២ ៦១០កន្លែង។

ក្រុមហ៊ុនដែលទើបទទួលបាន វិញ្ញាបនបត្រចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះរួមមាន៖

១-ក្រុមហ៊ុន“WP SPORTS (CAMBODIA) CO., LTD.” មានគម្រោងបង្កើតរោងចក្រផលិតសម្ភារៈកីទ្បា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៧,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៥០កន្លែង។

២-ក្រុមហ៊ុន“SHCA GARMENT (CAMBODIA) CO., LTD.”មាន គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៥១កន្លែង។

៣-ក្រុមហ៊ុន“ZHENSEN SHOES (CAMBODIA) CO., LTD.”មាន គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៥៣៨កន្លែង។

៤-ក្រុមហ៊ុន“NAN TONG TONG SHENG FOOTWEAR CO., LTD.”មានគម្រោងវិនិយោគបង្កើតរោងចក្រផលិត ស្បែកជើង (Slippers) គ្រឿងបន្សំស្បែកជើង កាត់ដេរសម្លៀកបំពាក់ និងកម្រាលគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។

៥-ក្រុមហ៊ុន“JIN LU YUAN ENERGY ENVIRONMENT PROTECTION INDUSTRY CO., LTD.”មានគម្រោងបង្កើតរោងចក្របោកគក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិនក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៣០កន្លែង។

៦-ក្រុមហ៊ុន“HYPER HOPE NUTRITION (CAMBODIA) CO., LTD.”មានគម្រោងបង្កើតរោងចក្រផលិតចំណីសត្វ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ១ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៩១កន្លែង។

៧-ក្រុមហ៊ុន“LUMINOUS CLOUD HOME DECOR CO., LTD.”មានគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់រវាង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៤៥កន្លែង។

៨-ក្រុមហ៊ុន“YUAN ZHENG COATING MATERIAL (CAMBODIA) CO., LTD.”មានគម្រោងបង្កើតរោងចក្រ ផលិតថ្នាំលាបពណ៌ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៦កន្លែង។

 

៩-ក្រុមហ៊ុន“JIAN QUAN XING ENTERPRISE CO., LTD.”មាន គម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៦៨កន្លែង។

 

១០-ក្រុមហ៊ុន“SUNDLY CLOTHING INTERNATIONAL (CAMBOIA) CO., LTD.”មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤០២កន្លែង។

១១-ក្រុមហ៊ុន“HAOLIDA (CAMBODIA) FASHION CO., LTD.”មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤១ ភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគ ប្រមាណ ៥,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៨១កន្លែង។

១២-ក្រុមហ៊ុន“ANYU (CAMBODIA) BAGS CO., LTD.”មានគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤១ គីទ្បូម៉ែត្រ១៣ ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៥០កន្លែង៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២