តម្លៃ​ប្រេង​សាំង​ធម្មតាបានហក់ឡើងវិញបន្តិច ខណៈប្រេងម៉ាស៊ូតបានចុះថ្លៃ១០០រៀលវិញ

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃ​ទី០១ ខែវិច្ឆិកា​​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា តម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា​​​​​ ឆ្នាំ២០២៣នេះ​ ​សាំង​(ឡើងថ្លៃ ៥០៛) ខណៈ​ប្រេងម៉ាស៊ូត (ចុះថ្លៃ​១០០រៀល​​)​។ ដូច្នេះ​សាំងធម្មតាត្រូវលក់ក្នុងតម្លៃ ៤,៤០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៥៥០រៀលក្នុង១លីត្រ។

​​នៅក្នុង​​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់បន្ថែមថា​ ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី១០​ ខែវិច្ឆិកា​​​ ឆ្នាំ​២០២៣ នឹងត្រូវ​លក់ ៤.៦១៨រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា EA92 និង ៤.៨១៨រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​DO50ppm។ ហើយដើម្បី​ជួយ​សម្រួល់​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅតែ​បន្ត និង​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៤​សេន​ដុល្លារ​ដដែល នៅក្នុង​១​លីត្រផងដែរ។

ដូច្នេះ​ថ្លៃ​លក់រាយ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ដូចគ្នា​ខាងលើ សម្រាប់​ប្រេងសាំង​ធម្មតា​ដែល​នឹងត្រូវ​ដាក់លក់​រាយ​នៅ​កម្ពុជា​ក្នុងតម្លៃ ៤.៤០០រៀល ក្នុង​១​លីត្រ និង​ប្រេងម៉ាស៊ូត​​ ៤.៥៥០រៀលក្នុង​១​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត​DO50ppm៕

  

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២