សូមស្វាគមន៍នៃដំណើរមកដល់កម្ពុជារបស់ស្ដេចប្រដាល់ មីយ៉ាន់ម៉ា Dave Leduc នាយប់នេះ

ភ្នំពេញ ៖ ថ្ងៃដែលពុកម៉ែបងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរទង្ទឹងរង់ចាំយ៉ាងអន្ទះសានោះ កាន់តែខិតជិតមកដល់ហើយគឺនៅសល់រយៈពេលតែ៤ថ្ងៃទៀតប៉ុណ្ណោះ ស្របពេលដែលស្ដេចប្រដាល់ល្បីឈ្មោះរបស់ប្រទេសមីយ៉ាន់ម៉ា Dave Leduc បានប្រកាសថា ខ្លួននឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅយប់ថ្ងៃពុធ ទី០១ ខែវិច្ឆិការនេះហើយ ដើម្បីត្រៀមឡើងសង្វៀនប្រកួត នាចុងសប្តាហ៍នេះ។

កីឡាករប្រដាល់ដ៏ល្បីឈ្មោះរូបនេះនឹងមកដល់រាជធានីភ្នំពេញនៅវេលាម៉ោង 11:00 យប់នេះតែម្ដង ដើម្បីត្រៀមឡើងសង្វៀនប្រកួតជាប្រវត្តិសាស្រ្តជាមួយអ្នកលេងគុនខ្មែរ ព្រំ សំណាង នៅថ្ងៃទី០៥ ខែវិច្ឆិកា ខាមុខនេះ ។

មុនពេលឡើងយន្តហោះមកកាន់ប្រទេសកម្ពុជា កីឡាករ Dave Leduc បានសរសេរថា «ឡើងយន្តហោះទៅភ្នំពេញ។ តើអ្នកត្រៀមខ្លួនសម្រាប់ការមកដល់នៃដាវហើយឬនៅ? ធ្វើដំណើរ ពី អឺរ៉ុប ទៅ កម្ពុជា ព្រឹត្តិការណ៍ដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រអាស៊ី អាគ្នេយ៍ស្តេចប្រដាល់បុរាណពីររូបជួបគ្នា បង្កើតប្រវត្តិសាស្ត្រ ។ ខ្ញុំពិតជាមានមោទនភាពណាស់ដែល Letwei កំពុងតែត្រូវបានគេស្គាល់ទូទាំងពិភពលោក។ អ្នកក៏អាចមើលព្រឹត្តិការណ៍ផ្សាយផ្ទាល់នៅលើ Facebook និង YouTube បានផងដែរ។ សូមអរគុណចំពោះការគាំទ្រដ៏ច្រើនលើសលប់។ តើអ្នកគិតថាពួកគេត្រៀមខ្លួនរួចរាល់សម្រាប់ Dave មកដល់ហើយឬនៅ?»។

សូមជម្រាបផងដែរថា នៅក្នុងមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនៃការបង្កើតប្រវត្តិសាស្ត្រការប្រកួតក្បាច់គុនលើកនេះ ក៏មានមានវត្តមានអ្នកអត្ថាធិប្បាយកម្រិតអន្តរជាតិ គឺលោក Andrew Whitelaw នឹង Christopher Garridor មកធ្វើអធិប្បាយជាភាសាអន្តរជាតិអង់គ្លេស ក្នុងន័យផ្សព្វផ្សាយការប្រកួតនេះ ឲ្យកាន់តែទូលំទូលាយ។

ដូច្នេះសូមពុកម៉ែ បងប្អូន មហាជនទាំងក្នុងប្រទេស និងក្រៅប្រទេសកុំភ្លេចរង់ចាំទស្សនា កម្មវិធីប្រកួតនឹងចាប់ផ្តើមពីវេលាម៉ោង7:00យប់តទៅ ទីតាំងនៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល ។ ទស្សនិកជនក៏អាចចូលរួមទស្សនាផ្ទាល់ ដោយសេរី ជាមួយគ្នានេះក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ថោន TOWN FULL HDTV , Town Sports  និង Wurkz Cambodia ​ផងដែរ ៕

ដោយវិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២