សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៤នាក់​ និងគ្រឿងញៀនមួយចំនួន នៅខេត្តបាត់ដំបង

កាលពីថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០ ២៣ វេលាម៉ោង១៥ និ​ង​៤៥នាទី នៅចំណុចភូមិរំចេក១ សង្កាត់រតនៈ ក្រុង ខេត្តបាត់ដំបង អនុវត្តតាម​យោ បល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងកា​រ​ដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកវរ សេនីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការងារប្រឆាំងគ្រឿង​ញៀន​ លោកវរសេនីយ៍ទោ​ប៉ាន​ ចាន់រិទ្ធ​ នាយ​ការិ​យាល័យនគរបាល​ប្រឆាំងគ្រឿង​ញៀនបានដឹកនាំកម្លាំងក្នុងការិយាល័យចុះប្រតិបត្តិការ បង្ក្រាបបានករណីដូញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១​ករណី ក្នុងបទល្មើសជាក់ស្ដែង និងបានឃាត់ខ្លួនជនសង្ស័​យបានចំនួន ០៤នាក់។

ជនសង្ស័យទាំង៤នាក់ ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះរួមមាន៖

១-ឈ្មោះណន ណូ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំ​នៅភូមិរំចេក៣ សង្កាត់រតនះ ក្រុងនិងខេត្តបាត់ដំបង។

២-ឈ្មោះឈូក វិច្ឆិកា ភេទប្រុស អាយុ—ឆ្នាំ មានទី​លំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងនិងខេត្តបាត់ដំ​បង។

៣-ឈ្មោះថាច់ សុខស្រាងហៅអាស៊ីង ភេទស្រីអា​យុ២៦ឆ្នាំ រស់នៅភូមិរំចេក៤សង្កាត់រតនះ ក្រុងនិងខេត្តបាត់ដំបង។

៤-ឈ្មោះ ស៊ឹម ប៉ែនសុលីតា ហៅអៀក ភេទស្រីអាយុ២៧ឆ្នាំរស់នៅភូមិសាលាបាឡាត់ សង្កាត់អូរ​ម៉ាល់ក្រុងនិងខេត្តបាត់ដំបង។

**វត្ថុតាងរឹបអូសបានរួមមាន៖

-ថ្នាំញៀនប្រភេទ ម៉ាទឹកកក ICE ចំនួន ០៣ថង់ ១,៧៦ក្រាម ទាំងសំបក ។

-ទូរស័ព្ទដៃចំនួន ០៥គ្រឿង (ចាស់)។

-សម្ភារ:សម្រាប់រំលែកថ្នាំញៀននិងសម្ភារះសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

 

បច្ចុប្បន្នជនសង័្សយ និងវត្ថុតាង សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្តតាមផ្លវច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២