អគ្គិភ័យ​ឆេះផ្ទះមួយកន្លែង បណ្តាលឱ្យស្លាប់ម្នាក់ នៅខណ្ឌមានជ័យ

ករណីអគ្គិភ័យ​ឆេះផ្ទះមួយកន្លែងបានកើតឡើងនៅចំណុចផ្លូវលំ​ ក្រុម៥​ ភូមិថ្មី​ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ នៅវេលាម៉ោង​១២ និង២០នាទីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។ហេតុការណ៍​អគ្គិភ័យឆាបឆេះផ្ទះនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ដែលបានធ្វើឲ្យខូចខាតឆេះផ្ទះឈើលើ ថ្មក្រោម ទំហំ​ ៥ម៉ែត្រ​ X​ ២០ម៉ែត្រអស់ទាំងស្រុង បណ្តាលឱ្យស្លាប់​មនុស្ស​ចំនួន០១នាក់ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

នៅវេលាម៉ោង១ និង២០នាទីរសៀល​ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៨ឡាន ស្មើរនឹង ៣២ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន សើ្មរនឹង ០៦ម៉ែត្រគូប, រថយន្តទីក្រុងជ្រោយចង្វារ​ ចំនួន​ ០១គ្រឿង​ ប្រើប្រាស់ទឹកអស់​ ០២ឡាន​ ស្មើរនឹង​ ០៨ម៉ែត្រគូប និងរថយន្តផ្សារទំនើប​ អូឡាំព្យា​ ចំនួន​ ០២គ្រឿង​ ប្រើប្រាស់ទឹកអស់​ ០២ឡាន​ ស្មើរនឹង​១២ម៉ែត្រគូប៕

   

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២