បង្ក្រាបបានហើយ ជនសង្ស័យដើរកាច់ឬលួចស្លាកលេខរថយន្តយ៉ាងសកម្មក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ បានធ្វើការស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២ និង៣០នាទី ពាក់ព័ន្ធករណីលួចកាច់ស្លាកលេខរថយន្ត ដែលប្រព្រឹត្តនៅចំណុចផ្ទះលេខ៥៩ ផ្លូវ៣៥៥ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានចំនួន០៣នាក់គឺទី១-ឈ្មោះគៀង ចៅសំ ភេទប្រុស មានទីលំនៅបន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ មុខរបរមិនពិតប្រាកដ។ទី២-ឈ្មោះសុខ វណ្ណ ភេទប្រុស មានទីលំនៅបន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ មុខរបរមិនពិតប្រាកដ និងទី៣-ឈ្មោះឌីន ប៉ូលី ភេទប្រុស មានទីលំនៅបន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ មុខរបរមិនពិតប្រាកដ។

វត្ថុតាងដែលដកហូតបានរួមមាន៖ សោសៀរលេខ៨ ចំនួន០១ដើម, ដែកសំប៉ែតកែច្នៃចុងស្រួច ចំនួន០៤ដើម, សរសៃលួសកែច្នៃ ចំនួន០១ដើម, ផ្លាកលេខរថយន្តចំនួន០២សន្លឹក ភ្នំពេញ 2AU2068។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២