សមត្ថកិច្ច​បង្រ្កាប​មុខសញ្ញា​គប់កញ្ចក់​រថយន្តពេលយប់​ នៅក្រុងឧដុង្គម៉ែជ័យ​ នោះហើយ

យោងតាម​បណ្តឹងរបស់ឈ្មោះ ឈីម បាន ភេទប្រុស អាយុ​៤៣ឆ្នាំ រស់នៅភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែក​ព្នៅ រាជធានីភ្នំពេញ ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះស្រែថាមានជនមិនស្គាល់អត្តសញ្ញាណចំនួនពីរនាក់ បានធ្វើសកម្មភាពយកដុំឥដ្ឋគប់កញ្ចក់រថយន្តរបស់ខ្លួន កាលថ្ងៃទី០៨ ខែវិច្ចិកា ឆ្នាំ២០២៣ នៅវេលាម៉ោង ២៣ និង៣០នាទី នៅចំណុចលើផ្លូវបេតុ ស្ថិតនៅភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។

ក្រោយពីទទួល​បានពាក្យបណ្ដឹងលោកវរសេនីយ៍ទោ​ ជុន​ សូឃួន​ អ​ធិការ​នគរបាល​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​ បានដឹកនាំ​កំលាំង​​ធ្វើ​កា​រ​ស្រាវជ្រាវ​ និងស្នើសុំ​យោបល់​ពីលោក​ឧត្តមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​កំពង់ស្ពឺ​ ដើម្បី​សហ​កា​រជា​មួ​យជំនាញ​  ធ្វើ​ការ​ស្រាវជ្រាវ​និងកំណត់បានមុខស​ញ្ញាជាជ​នសង្ស័យបានគប់រថយន្ត​ ចំនួន០២នាក់​ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានចំនួន២នាក់នោះរួមមានគឺទី១-ឈ្មោះ គិត សាវុទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ (ម្ចាស់ម៉ូតូ និងជាអ្នកបើកម៉ូតូ)​ និងទី២-ឈ្មោះ វ៉ិន សុភ័ក្ត ភេទប្រុស អាយុ ១៩ឆ្នាំរស់នៅភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ(អ្នកជិះពីក្រោយ)​។

ជនសង្ស័យទាំងពីរនាក់បានឆ្លើយថា នៅយប់ថ្ងៃទី០៨ ខែវិច្ចិកា ឆ្នាំ២០២៣ វេលាម៉ោង ១៨ និង២០នាទី ខ្លួនបានជិះម៉ូតូម៉ាកCBR ពណ៌ក្រហម (គ្មានផ្លាកលេខ) នៅចំណុច​លើផ្លូវបេតុង ស្ថិតក្នុងភូមិក្បាលអូរ សង្កាត់ព្រះស្រែ និងបា​នយកដុំឥដ្ឋចោលទៅលើរថយន្ដមួយគ្រឿងមិនចាំម៉ាករួច​ជិះម៉ូតូ​គេចខ្លួន​តែម្ដង។

 

បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២