ក្រុម Hamas ដង្ហើយហៅឱ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍ជាបន្ទាន់ដើម្បីអនុញ្ញាតឱ្យប្រេងឥន្ធនៈបានចូលទៅក្នុងតំបន់GAZA សម្រាប់មន្ទីរពេទ្យនៅទីនោះ

កាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះ ក្រុមតស៊ូប៉ាឡេស្ទីន Hamas បានជំរុញឱ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ “ធ្វើអន្តរាគមន៍ជាបន្ទាន់ដើម្បីនាំយកប្រេងឥន្ធនៈចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីដំណើរការមន្ទីរពេទ្យ” ។ដោយក្រុមនេះបានចេញសេចក្តីថ្លែងការណ៍ជាការឆ្លើយតបទៅនឹងការអះអាងរបស់កងទ័ពអ៊ីស្រាអែលដែលថា ក្រុមនេះបានបដិសេធមិនទទួលប្រេងសម្រាប់មន្ទីរពេទ្យ Al-Shifa ក្នុងហ្គាហ្សានោះឡើយ។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichay Adraee បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ីស្រាអែលបានផ្តល់ឱ្យមន្ទីរពេទ្យ Al-Shifa នូវប្រេងឥន្ធនៈ 300 លីត្រ ប៉ុន្តែក្រុមហាម៉ាស់បានរារាំងមន្ទីរពេទ្យមិនឱ្យទទួល ខណៈក្រុមនេះបានបដិសេធការចោទប្រកាន់នេះ ដោយពិពណ៌នាពួកគេថា «ជាការកុហក»។

ក្រុមហាម៉ាស់មិនមែនជាភាគីនៃការគ្រប់គ្រងមន្ទីរពេទ្យ Al-Shifa ទេ ហើយក៏មិនមានវត្តមាននៅក្នុងរចនាសម្ព័ន្ធនៃការសម្រេចចិត្តរបស់ខ្លួនដែរ ហើយវាស្ថិតនៅក្រោមអំណាចទាំងស្រុងរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន ដែលគ្រប់គ្រងកិច្ចការរដ្ឋបាល និងបច្ចេកទេសរបស់ខ្លួន។នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមនេះ។

ក្រុម Hamas បានធ្វើការអំពាវនាវដល់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិឱ្យ “ធ្វើអន្តរាគមន៍ជាបន្ទាន់ដើម្បីនាំយកប្រេងឥន្ធនៈចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីដំណើរការមន្ទីរពេទ្យ ជួយសង្គ្រោះអ្នកជំងឺ កុមារ និងអ្នករបួសនៅខាងក្នុង និងបញ្ឈប់ការរំលោភច្បាប់អន្តរជាតិដ៏គួរឱ្យកត់សម្គាល់ទាំងនេះ”។

អ៊ីស្រាអែលបាន និងកំពុងធ្វើការវាយប្រហារតាមផ្លូវអាកាស និងជើងគោកឥតឈប់ឈរលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងផ្ទះគោរពបូជា ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបានបើកការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី 7 ខែតុលានោះមក។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៅទីក្រុង Gaza បាននិយាយកាលពីថ្ងៃអាទិត្យថា ចាប់តាំងពីពេលនោះមក ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែលបានកើនជាង 11,100 នាក់ រួមទាំងស្ត្រី និងកុមារជាង 8,000 នាក់ផងដែរ។យោង​តាម​តួលេខ​ផ្លូវ​ការ​បានឱ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​នៅ​អ៊ីស្រាអែល​មាន​ជិត​១.២០០​នាក់ ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២