សម្តេចធិបតីនាយករដ្ឋមន្ត្រី ៖ មនុស្ស៤នាក់ ដែលបាញ់បោះនៅលើភ្នំគីរីរម្យត្រូវដាក់ទោសទណ្ឌ និងបណ្តេញចេញពីក្របខណ្ឌ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា មនុស្សចំនួន ០៤នាក់ ដែលពាក់ព័ន្ធករណីបាញ់បោះនៅចម្ការតែលើភ្នំគីរីរម្យ នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដើម្បីធ្វើជាគំរូគឺត្រូវតែអនុវត្ត។ ការប្រកាសរបស់សម្តេចធិបតីបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ” នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ពាក់ព័ន្ធករណីបាញ់បោះសេរីនេះដែរមានបក្ខពួកម្នាក់ទៀត ដែលជាមេក្លោងឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ ៣២ឆ្នាំ កំពុងរត់គេចខ្លួន ខណៈមានដីកាតាមចាប់ខ្លួន។

សូមជម្រាបផងដែរថា កាលពីថៃ្ងទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីបាញ់បោះសេរីនៅក្នុងកម្មវិធីខួបកំណើត ០១កន្លែង នៅចំណុចផ្ទះលំហែរកាយ ស្ថិតក្នុងចម្ការតែលើភ្នំគីរីរម្យ នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ ក៏មានជនសង្ស័យចំនួន ០៤នាក់ បានចូលខ្លួនសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២