អីយ៉ាស់! ហឹម គឹមរៀងបោះសម្តីយ៉ាងគគ្លើន ទៅយ៉ន ពិសីថា «បានតែកម្លាំង បើនិយាយពីក្បាច់គុនវិញ មិនធ្វើឱ្យរូបគេព្រឺរោមឡើយ»

ភ្នំពេញ៖ អ្នកលេងគុនខ្មែរមុខស្ងួតវ័យក្មេង ហឹម គឹមរៀង បានបោះពាក្យសម្ដីយ៉ាងគឃ្លើនមុនពេលជួបប្រកួតជាមួយជើងចាស់ យ៉ន ពិសី ក្នុងជំនួបគូសន្សំពិន្ទុពូលB ជុំទី 1 សង្វៀន Wurkz សេនាគុនខ្មែរយ័ន្ត៨ទិស ដោយឥតញញើតនោះឡើយ។

គូខ្សែក្រវ៉ាត់ហឹម គឹមរៀងបានបោះពាក្យសម្តីទៅកាន់ដៃគូប្រកួតថា កីឡាករយ៉ន ពិសី​ បានតែកម្លាំង បើនិយាយពីក្បាច់វិញមិនណាស់ណានោះទេ ដូច្នេះរូបគេមិនសូវខ្លាចឡើយ ។

 

កីឡាករវ័យក្មេងរូបនេះបានបន្ថែមទៀតថា​ រូបគេជាមួយនឹងកីឡាករយ៉ន ពិសី បានជួបប្រកួតគ្នាជាច្រើនលើកច្រើនសាររួចមកហើយ ក្នុងនោះ រូបគេក៏ទទួលបានជ័យជំនះជាច្រើនផងដែរ។

 

ហឹម គឹមរៀងបាននិយាយអំពីចំណុចខ្លាំងរបស់កីឡាករយ៉ន ពិសីថាជាកីឡាករពូកែ ចិត្តសឿង កម្លាំងធន់ ស៊ុសល្អណាស់ ប៉ុន្តែបច្ចុប្បន្ននេះគឺរូបគេបានត្រៀមសម្រួចផ្លែដាវរួចហើយ ដើម្បីជួបជាមួយយ៉ង ពិសី ដោយបានធ្វើការហាត់ពេញលេញល្អ ។ហឹម គឹមរៀងបានបញ្ជាក់ថា អ្នកណាខ្លាំងមិនខ្លាំង គេមិនខ្វល់នោះទេ គេចាំតែវាយនោះទេ ហើយរូបគេប្ដេជ្ញាចិត្តថា នឹងខិតខំឲ្យអស់ពីសមត្ថភាព ។

 

គួរជម្រាបផងដែរថា ការប្រកួតនេះធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញទីតាំង ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ចាប់ពីម៉ោង៧យប់តទៅ ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើហ្វេសប៊ុកផេក Town Full HDTV និង WURKZ ៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២