អ៊ុយក្រែនខ្លាំងមែន បង្កើតកងនាវាគ្មានមនុស្សបើកទី1 ដែលមិនធ្លាប់មានពីមុនមក ដាក់ឱ្យប្រតិបត្តិការដើម្បីធានាសុវត្ថិភាពនាវាដឹកទំនិញគ្រប់ប្រភេទ ដែលឆ្លងកាត់សមុទ្រខ្មៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះថា អ៊ុយក្រែនបានបង្កើតកងនាវាគ្មានមនុស្សបើកជាលើកដំបូង ដែលមិនធ្លាប់មានពីមុនមកនៅក្នុងសមុទ្រខ្មៅ។

Zelensky បាននិយាយនៅលើ Telegram ថា ជាលើកដំបូងនៅក្នុងពិភពលោក កងនាវាគ្មានមនុស្សបើកនៅក្នុងសមុទ្រ ជាកងនាវាអ៊ុយក្រែនបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងសមុទ្រខ្មៅ ។ហើថា កងនាវានេះនឹងធានាសុវត្ថិភាពនាវាដឹកទំនិញគ្រប់ប្រភេទដែលឆ្លងកាត់សមុទ្រខ្មៅ។

លោក Zelensky បាននិយាយបន្តទៀតថា ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន រុស្ស៊ីមិនអាចប្រើប្រាស់សមុទ្រខ្មៅសម្រាប់គោលបំណងយោធាបាននោះទេ ដោយជំរុញឱ្យដៃគូអន្តរជាតិបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ហើយតំបន់ Danube ក៏កំពុងក្លាយជាកត្តាសំខាន់សម្រាប់សន្តិសុខពិភពលោកផងដែរ៕

     
ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២