នាវាទេសចរណ៍ខ្នាតយក្ស១គ្រឿងបានដឹកភ្ញៀវទេសចរអន្តរជាតិជាង២០០០នាក់ ចូលចតនៅកំពង់ផែព្រះសីហនុ និងទស្សនាប្រទេសកម្ពុជារយៈពេលពីរថ្ងៃ

នាវាទេសចរណ៍បរទេសមួយគ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដឹកភ្ញៀវទេសចរចំរុះជាតិសាសន៍ចំនួន២០០៥នាក់ ក្នុងនោះស្រីចំនួន១០៤៨នាក់ មាន២៥សញ្ជាតិ មកទស្សនាប្រទេសកម្ពុជារយៈពេល២ថ្ងៃ ។

នាវានេះមាននាវឹកចំនួន៦៣១នាក់ ស្រីចំនួន ១២២នាក់ ហើយនាវានេះនឹងចាកចេញពីកម្ពុជាវិញនៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២