នាវាផ្ទុកយន្តហោះអាមេរិក Carl Vinson បានទៅដល់កំពង់ផែកូរ៉េខាងត្បូងហើយនាព្រឹកនេះ ស្របពេលដែលប្រទេសកូរ៉េខាងជើង គ្រោងបាញ់បង្ហោះគ្រាប់រ៉ុក្កែត ដឹកផ្កាយរណបអវកាស

សេអ៊ូល៖ នាវាផ្ទុកយន្តហោះអាមេរិក Carl Vinson បានទៅដល់កំពង់ផែមួយក្នុងទីក្រុង Busan របស់កូរ៉េខាងត្បូងហើយនាព្រឹកថ្ងៃអង្គារទី២១ ខែវិច្ឆិកានេះ ក្នុងការបង្ហាញពីការទប់ស្កាត់បន្ថែមប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។ ការទៅដល់នេះ ធ្វើឡើងស្របពេលដែលប្រទេសកូរ៉េខាងជើង គ្រោងនឹងបាញ់បង្ហោះរ៉ុក្កែត ដឹកផ្កាយរណបអវកាស នៅចន្លោះថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ក្នុងទិសដៅឆ្ពោះទៅសមុទ្រលឿង និងសមុទ្រចិនខាងកើត។នេះបើយោងតាមឆ្មាំសមុទ្រជប៉ុន។


គម្រោងបាញ់បង្ហោះគ្រាប់រ៉ុក្កែតនេះនឹងក្លាយជាការប៉ុនប៉ងលើកទីបីរបស់កូរ៉េខាងជើងនៅឆ្នាំនេះ ដើម្បីដាក់ផ្កាយរណបចារកម្មទៅក្នុងគន្លងតារាវិថី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ឧត្តមនាវីទោកូរ៉េខាងត្បូង Kim Ji-hoon បាននិយាយថា ការមកដល់របស់នាវា Carl Vinsonនេះគឺបង្ហាញពីជំហរការពារ រួមបញ្ចូលគ្នាដ៏រឹងមាំ និងឆន្ទៈដ៏មុតមាំក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងកាំជ្រួចរបស់កូរ៉េខាងជើង” ដោយកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធភាពដ៏រឹងមាំមិនអាចខ្វះគ្នាបាន៕

 

ប្រភព៖ Reuters

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២