សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រជាពលរដ្ឋយល់ថា ការបោះឆ្នោតគឺជាវិធីតែមួយគត់ ដែលមានលទ្ធិប្រជាធិបតេយ្យ មិនធ្វើឲ្យប្រទេសជាតិមានការក្រឡាប់ចាក់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋយល់ថា ការបោះឆ្នោត គឺជាវិធីតែមួយគត់ដែលមានលទ្ធិប្រជាធិបតេយ្យមិនធ្វើឲ្យប្រទេសជាតិមានការក្រឡាប់ចាក់ដើម្បីរើសមេដឹកនាំ ដោយក្នុងនោះបានផ្តល់ការទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ពីព្រោះប្រជាពលរដ្ឋបានឃើញស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា បានផ្តល់ជូន ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រាប់សិបឆ្នាំមកនេះបានផ្តល់ជូនប្រជាជន។ ទោះបីជាមានការអំពាវនាវយ៉ាងណាក៏ដោយតែ​ប្រជាពលរដ្ឋបានសម្រេចចិត្ត និងបញ្ជាក់​ប្រាប់ទៅគេវិញថា ៖ “ខ្ញុំមានសិទ្ធិ ខ្ញុំមានសមត្ថភាពវិនិច្ឆ័យខ្លួនឯង មិនបាច់ហៅខ្ញុំធ្វើអីទេ ដល់ថ្ងៃនេះខ្ញុំសម្រេចចិត្តខ្លួនឯងខ្ញុំទៅបោះ មិនបោះ ខ្ញុំទៅគូសបំផ្លាញឬខ្ញុំគូសឲ្យបក្សដើម្បីរើសមេដឹកនាំ”។ហើយសម្លេងច្បាស់ណាស់ គឺប្រជាពលរដ្ឋបានបោះឆ្នោតផ្តល់ការទុកចិត្តនិងផ្តល់ឱកាសឲ្យគណបក្ស​ប្រជាជនកម្ពុជា បន្តដឹកនាំតទៅទៀត នេះជាការសំខាន់ណាស់។

ការបញ្ជាក់នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន១៨១០៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

សមម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា យើងរួមគ្នាតទៅទៀត ការបោះឆ្នោតដូចជាកុងត្រាអីចឹងរាជរដ្ឋាភិបាលនិងគណបក្ស គឺបានចុះកិច្ចសន្យាជាមួយ​ប្រជាពលរដ្ឋហើយ ព្រោះមិនបោះឆ្នោតយើងដាក់​​គោលនយោបាយសម្រាប់ប្រជាពលរដ្ឋថា ខ្ញុំនឹងអនុវត្ត​គោលនយោបាយនេះដើម្បីបម្រើប្រជាពលរដ្ឋ។ឥឡូវ​ប្រជាពលរដ្ឋឃើញគោលនយោបាយល្អ ហើយឃើញអ្នកដែលដាក់គោលនយោបាយ គឺជាអ្នកប្រាកដប្រជា អ្នកនៅជាមួយ​ប្រជាពលរដ្ឋមិនមែនអ្នកជាទន្សាយនោះទេ អ្នក​ដែលមានការលំបាកជាពិសេសនៅពេលកូវីដកន្លងទៅនេះ​ដែលនៅជាមួយ អីចឹងគឺបានផ្តល់ការទុកចិត្តគូសឲ្យគណបក្ស​ប្រជាជនកម្ពុជាដឹកនាំ។ ក្នុងមួយអាណត្តិនេះ យើងបានដាក់ចេញនូវគោលនយោបាយវិធានការដើម្បីបំពេញនូវកុងត្រារបស់យើងដើម្បីបម្រើប្រជាពលរដ្ឋ។ ហើយបងប្អូនជឿចុះគណបក្សប្រជាជនកម្ពុជា មិនដែលក្បត់កុងត្រាខ្លួនឯង គឺយើងមានតម្រាភាព យើងខិតខំជម្រុញនូវអ្វីដែលបានសន្យាជាមួយប្រជាពលរដ្ឋ គឺបម្រើប្រជាជនឲ្យបានកាន់តែច្រើន។

សម្តេចធិបតីបានបន្តថា ៩០ថ្ងៃមកនេះ អត់មានពេលដេកទេ អ្នកខ្លះថា ខ្ញុំដេកសង្ស័យខ្លួនឯងដេកមើលមិនឃើញ មកជួបហើយផ្សព្វផ្សាយដាក់ចេញគោលនយោបាយជាប្រចាំ ជម្រុញបង្កើតភាពទុកចិត្ត សូមឲ្យបងប្អូនបន្តភាពទុកចិត្ត និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីរុញនាវាយើងកាន់តែទៅមុខកុំឲ្យក្រឡាប់ចាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ឬមួយបាត់ស្ថេរភាព រួមគ្នាដោះស្រាយបញ្ហាដែលនៅសេសសល់វាមិនមែនអត់បញ្ហាទេ បញ្ហាវាតែងតែមានគោលការអមុវត្តវាតែងតែមាន៕

   
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២