នាវាទេសចរណ៍ Oceania Regatta ដឹកភ្ញៀវទេសចរជាង៦០០នាក់ចូលចត និងដើរទស្សនាកម្សាន្តនៅក្នុងខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍មួយគ្រឿងទៀតឈ្មោះ Oceania Regatta សញ្ជាតិ Marshal Islands មកពីប្រទេសវៀតណាម ផ្ទុកភ្ញៀវទេសចរសរុបចំនួន ៦២៨ នាក់ ស្រី ៣៣៥ នាក់ មាននាវិកចំនួន ៣៩២នាក់ ស្រី៨៧ នាក់ ។ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ ភាគច្រើនជាភ្ញៀវជនជាតិអាមេរិក កាណាដា និងអង់គ្លេស…។ ល។

បន្ទាប់ពីបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ភ្ញៀវទេសចរបានទៅទស្សនានៅតាមតំបន់ឆ្នេរ ផ្សារលើ វត្តលើ និងវត្តក្រោមជាដើម។ នៅខណៈពេលនោះ អាជ្ញាធរខេត្ត សមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ បានទទួលបដិសណ្ឋារកិច្ច ផ្តល់ឯកសារ និងព័ត៌មានអំពីគោលដៅទាក់ទាញទេសចរណ៍ និងរៀបចំសម្របសម្រួលសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងក្រុង ក៏ដូចជាតំបន់គោលដៅផ្សេងៗដែលភ្ញៀវទៅទស្សនាកម្សាន្តផងដែរ។

នេះជាសញ្ញាល្អនៃវិស័យទេសចរណ៍ នៅគោលដៅខេត្តព្រះសីហនុ ក៏ដូចជាគោលដៅទេសចរណ៍នានានៅទូទាំងប្រទេសផងដែរ។បន្ទាប់ពីកម្ពុជាគ្រប់គ្រងបានជំ​ងឺកូវីដ-១៩ ហើយបើកឱ្យដំណើរការសេដ្ឋកិច្ចឡើងវិញនោះ គេបានសង្កេតឃើញថា កំណើនភ្ញៀវទេសចរមកលេងប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាលំដាប់៕

    

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២