រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់នៅតំបន់GAZA បានកើនឡើងដល់ ១៤.៥៣២ នាក់ ក្នុងនោះក៏មានកុមារជាង ៦.០០០នាក់ផងដែរ

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់GAZAបាននិយាយកាលពីថ្ងៃពុធម្សិលម៉ិញនេះថា ចំនួនមនុស្សស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស និងផ្លូវគោករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការវាយលុករបស់ពួកហាម៉ាស់ទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា បានកើនឡើងដល់ចំនួន14,532 នាក់ រួមទាំងកុមារជាង 6,000 នាក់ និងស្ត្រី 4,000 នាក់ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានលើកឡើងថា ចំនួនអ្នកស្លាប់ក្នុងចំណោមបុគ្គលិកពេទ្យបានកើនឡើងដល់ 205 នាក់ រួមទាំងវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងគ្រូពេទ្យផងដែរ។ សមាជិក​ក្រុម​ការពារ​ជន​ស៊ីវិល​ចំនួន ២៥​នាក់ និង​អ្នក​កាសែត ៦៤​នាក់​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​គេ​សម្លាប់នោះ​ដែរ។ ការិយាល័យ​ដដែលនោះបាន​ដាក់​ចំនួន​អ្នក​របួស​ជាង ៣៥.០០០ នាក់ ដោយ​និយាយ​ថា ជាង ៧៥% ជា​កុមារ និង​ស្ត្រី។

ចំនួន​អគារ​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​បំផ្លាញ​បាន​កើន​ដល់ ១០២អគារ រួម​នឹង​សាលា​ចំនួន ២៦៦ ដែល​ក្នុង​នោះ​មាន ៦៧កន្លែង ​លែង​ដំណើរការ​ហើយ។ វិហារឥស្លាមចំនួន ៨៥ ត្រូវបានបំផ្លាញទាំងស្រុង ខណៈ ១៧៤ ខ្នងត្រូវបានខូចខាត។ ព្រះវិហារចំនួនបីក៏ត្រូវបានកំណត់គោលដៅផងដែរ។

ទាក់ទងនឹងលំនៅឋានវិញ មានផ្ទះចំនួន ៤៥,០០០ខ្នងត្រូវបានរុះរើទាំងស្រុង ខណៈដែល ២៣៣,០០០ខ្នង ប្រឈមនឹងការបំផ្លិចបំផ្លាញដោយផ្នែក។ យ៉ាងហោចណាស់មានមន្ទីរពេទ្យចំនួន 26 និងមណ្ឌលសុខភាពចំនួន 55 បានបិទសេវាកម្មផងដែរ។ កងកម្លាំង​អ៊ីស្រាអែល​បាន​កំណត់​គោលដៅ​រថយន្ត​សង្គ្រោះ​ចំនួន 56 គ្រឿង​ ដោយ​រថយន្ត​ជាច្រើន​ផ្សេងទៀត​ត្រូវបាន​ដំណើរការ​ដោយ​សារ​កង្វះ​ប្រេងឥន្ធនៈ។ ទីផ្សារ និងហាងពាណិជ្ជកម្មកំពុងមានបញ្ហាកង្វះខាតទំនិញសំខាន់ៗ និងមុខម្ហូបផ្សេងៗ។ ចំណែកហាងនំប៉័ងបានបិទប្រតិបត្តិការទាំងស្រុង៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២