បុណ្យសមុទ្រឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ«ទាំងអស់គ្នាដើម្បីទេសចរណ៍»ដឹងតែសប្បាយកប់ហើយ ខេត្តកែបដើមខែក្រោយនេះ

ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នាឆ្នាំ២០២៣នេះ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» ដែលនឹងប្រារព្ធធ្វើឡើងនៅខេត្តកែបមានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីជំរុញការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ដែលជាកត្តាចូលរួមចំណែកក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល និងការការពារបរិស្ថានធនធានធម្មជាតិ ជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ឆ្នេរផងដែរ។

កាលបីឆ្នាំ២០២២កន្លងទៅ ពិធីបុណ្យសមុទ្រលើកទី៩ត្រូវបានរៀបចំធ្វើនៅតំបន់ឆ្នេរក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិបាននាំគ្នាទៅទស្សនាកម្សាន្តយ៉ាងច្រើនកុះករ។ដោយឡែកសម្រាប់ព្រឹត្តិការណ៍បុណ្យសមុទ្រ ដែលនឹងត្រូវរៀបចំធ្វើឡើងនៅខេត្តកែបនាឆ្នាំនេះ ក្រសួងទេសចរណ៍មានក្តីរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្តច្រើនកុះករផងដែរ៕

 

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២