សោកស្តាយខ្លាំង! ការបាត់បង់តារាចម្រៀង ពេជ្រ រដ្ឋា ជាការបាត់បង់នូវធនធានមនុស្សផ្នែកសិល្បៈចម្រៀងដ៏មានទេពកោសល្យ និងលេចធ្លោមួយរូប

លោក ពេជ្រ រដ្ឋា ជាតារាចម្រៀងប្រចាំនៅផលិតកម្មថោន ដែលកំពុងទទួលបានការចាប់អារម្មណ៍ និងមានប្រជាប្រិយភាពលេចធ្លោមួយរូបនៅលើវិថីសិល្បៈចម្រៀងនាពេលបច្ចុប្បន្ននេះ ប៉ុន្តែជាអកុសល និងជាការសោកស្តាយបំផុត ដែលរូបលោកបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត នាវេលាម៉ោង១២ និង២៤នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈពេលដែលលោកកំពុងជិះម៉ូតូពីកន្លែងមង្គលការគេ ត្រឡប់មកផ្ទះវិញ តាមផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ ២៧-២៨ ស្ថិតក្នុងភូមិព្រែកទី៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជិតដល់ផ្ទះរបស់លោកទៅហើយ នៅភូមិអូរហេង ឃុំសំរោង ស្រុកក្រវាញ ខេត្តពោធិ៍សាត់ ។

ទឹកដមសំនៀងរបស់លោកបានធ្វើឱ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ ព្រះករុណា ព្រះមហាក្សត្រមានការពេញចិត្តយ៉ាងខ្លាំង។ ការបាត់បង់តារាចម្រៀង ពេជ្រ រដ្ឋា គឺជាការបាត់បង់នូវធនធានមនុស្សដ៏មានទេពកោសល្យ និងទឹកដមសំនៀងដ៏ពីរោះ និងលេចធ្លោមួយរូបរបស់ផលិតកម្មថោន ។ ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិកនៃក្រុមហ៊ុន ថោន គ្រុប ទាំងអស់ សូមសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព។

សូមឱ្យវិញ្ញាណក្ខន្ធតារាចម្រៀង ពេជ្រ រដ្ឋា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ៕

     

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២